លោកសូត្រ
សម្ពុទ្ធជាដើមត្រាស់ហើយ គឺរមែងប្រាប់ បានដល់ រមែងហៅភិក្ខុដែលមាន សភាពបែបនោះយ៉ាងនេះថា ជាបុគ្គលមានចិត្តស្លុងសព្វកាល គឺជាអ្នកបញ្ជូន ចិត្តទៅកាន់ព្រះនិព្វាន ។ ពាក្យដ៏សេសមានន័យដូចពោលហើយនោះឯង ។ ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ លោក ( ទាំងមូល ) តថាគត បានត្រាស់ដឹងច្បាស់ហើយ តថាគតជាបុគ្គលប្រាសចាកលោក ម្នាលភិក្ខុ ទាំងឡាយ ធម៌ជាគ្រឿងបណ្តាលឲ្យកើតលោក តថាគតបានត្រាស់ដឹងច្បាស់ ហើយ ធម៌ជាគ្រឿងបណ្តាលឲ្យកើតលោក តថាគតបានលះបង់ហើយ ម្នាល ភិក្ខុទាំងឡាយ ធម៌ជាគ្រឿងរលត់ទៅនៃលោក តថាគតបានត្រាស់ដឹងច្បាស់ ហើយ ធម៌ជាគ្រឿងរលត់ទៅនៃលោក តថាគតបានធ្វើឲ្យជាក់ច្បាស់ហើយ ម្នាលភិក្ខុទាំងឡាយ បដិបទាប្រព្រឹត្តទៅកាន់ទីរលត់ទៅនៃលោក តថាគតបាន ត្រាស់ដឹងច្បាស់ហើយ បដិបទាប្រព្រឹត្តទៅកាន់ទីរលត់ទៅនៃលោក តថាគត បានអប់រំហើយ ។ ម្នាលភិក្ខុទាំងឡាយ របស់ណា ដែលលោក ព្រមទាំង ទេវតា មារ និងព្រហ្ម ពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជា សម្មតិទេព និងមនុស្សដ៏សេស បានឃើញ បានឮ បានប៉ះពាល់ បានដឹង បានដល់ បានស្វះស្វែងរក បានរាវរក ដោយចិត្តហើយ របស់នោះ តថាគត បានត្រាស់ដឹងច្បាស់ហើយ ព្រោះហេតុណា ហេតុនោះ បានជាហៅថាព្រះតថាគត ។ ម្នាលភិក្ខុទាំងឡាយ តថាគតត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងរាត្រីណាផង បរិនិព្វានទៅដោយអនុបាទិសេសនិព្វានធាតុ ក្នុង រាត្រីណាផង សម្តែង ចរចា ពន្យល់នូវសត្ថុសាសនានា ក្នុងចន្លោះរាត្រីទាំង ពីរនុ៎ះ សត្ថុសាសនាទាំងអស់នោះ ក៏នៅជាយ៉ាងនោះដដែល មិនប្រែទៅជា យ៉ាងដទៃឡើយ ព្រោះហេតុនោះ បានជាហៅថា ព្រះតថាគត ។