អដ្ឋកថា លោកសូត្រ
ក្នុងលោកសូត្រទី ១៣ គប្បីជ្រាបវិនិច្ឆ័យដូច្នេះ បទថា លោកោ សេចក្តីថា ឈ្មោះថា លោក ព្រោះអត្ថថា វិនាសទៅ បែកធ្លាយ ទៅ ។ ដោយអត្ថ បានដល់ អរិយសច្ច ២ ខាងដើម តែក្នុងទីនេះ គប្បី ជ្រាបថា បានដល់ ទុក្ខអរិយសច្ច ។ លោកទាំងនេះ បានពោលហើយខាង ដើមនោះឯង ទាំងដោយការចែកចេញទៅ និងដោយសរុបថា សត្វលោក សង្ខារលោក និងឱកាសលោក ។ ម្យ៉ាងទៀត លោកមានច្រើនយ៉ាង ដោយអំណាចខន្ធលោកជាដើម ( ដូចលោកពោលក្នុងបដិសម្ភិទាមគ្គ ) ថា ពាក្យថា លោក បានដល់ ខន្ធលោក ធាតុលោក អាយតនលោក វិបត្តិភវលោក គឺអបាយលោក វិបត្តិសម្ភវលោក គឺអកុសលកម្មដែលនាំទៅកើតក្នុងអបាយ សម្បត្តិភវលោក គឺ សុគតិលោក សម្បត្តិសម្ភវលោក គឺកុសលកម្មដែលនាំទៅកើតក្នុងសុគតិ- លោក លោក ១ បានដល់ ពួកសត្វទាំងអស់ដែលតាំងនៅបានដោយអាហារ លោក ២ បានដល់ នាម ១ រូប ១ លោក ៣ បានដល់ វេទនា ៣ លោក ៤ បានដល់ អាហារ ៤ លោក ៥ បានដល់ ឧបាទានក្ខន្ធ ៥ លោក ៦ បាន ដល់ អាយតនៈខាងក្នុង ៦ លោក ៧ បានដល់ ទីតាំងនៃវិញ្ញាណ ៧ លោក ៨ បានដល់ លោកធម៌ ៨ លោក ៩ បានដល់ ទីនៅរបស់សត្វ ៩ លោក ១០ បានដល់ អាយតនៈទាំង ១០ លោក ១២ បានដល់ អាយតនៈ ១២ លោក ១៨ បានដល់ ធាតុ ១៨ ។ លោក ទោះបីចែកទៅច្រើនយ៉ាង ដូច ពណ៌នាមកនេះ រមែងដល់នូវការសង្គ្រោះ គឺសមោធានចូលក្នុងខន្ធ ៥ បុណ្ណោះ ។ ឯឧបាទានក្ខន្ធ ក៏ជាជាទុក្ខអរិយសច្ច គឺជាតិទុក្ខ ។ បេ ។ ដោយ សង្ខេប ឧបាទានក្ខន្ធ ៥ ជាទុក្ខ ដោយហេតុនោះ ទើបលោកពោលថា ដោយអត្ថ បានដល់ អរិយសច្ច ២ ខាងដើម តែក្នុងព្រះសូត្រនេះ គប្បី ជ្រាបថា បានដល់ ទុក្ខអរិយសច្ច ។