ឧរគសូត្រទី ១
ភិក្ខុណា បន្ទោបង់សេចក្តីក្រោធដែលឆួលឡើងហើយ ដូចបុគ្គលបន្សាបពិសពស់ ដែលជ្រាបទៅ ដោយឱសថទាំងឡាយ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សក សំណកចាស់គ្រាំគ្រាចេញ ។ ភិក្ខុណា ផ្តាច់បង់រាគៈ មិនមាន សេសសល់ ដូចគេកាត់ផ្កាឈូកដែលដុះក្នុងស្រះ ភិក្ខុនោះ ឈ្មោះ ថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់គ្រាំគ្រា ចេញ ។ ភិក្ខុណា បានផ្តាច់បង់តណ្ហា មិនមានសេសសល់ ញ៉ាំង តណ្ហាដែលជាកិលេសជាត ត្រាច់ទៅ អន្ទោលទៅដោយរហ័ស ឲ្យរីងស្ងួត ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់ សកសំណកចាស់គ្រាំគ្រាចេញ ។ ភិក្ខុណា កម្ចាត់មានះ មិនមាន សេសសល់ ដូចជំនន់ធំ កម្ចាត់បង់នូវស្ពានបបុស ដែលទុព្វលភាពក្រៃលែង ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូច ពស់សកសំណកចាស់គ្រាំគ្រាចេញ ។ ភិក្ខុណា កាលស្វែងរក មិនបាន នូវសារៈក្នុងភពទាំងឡាយ ដូចបុគ្គលស្វែងរកនូវផ្កាព្ធដ៏ ដើមល្វាទាំងឡាយ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់គ្រាំគ្រាចេញ ។ សេចក្តីក្រោធមិនមាន ក្នុងសន្តាននៃភិក្ខុណា មួយទៀត ភិក្ខុណា ប្រព្រឹត្តកន្លងនូវបុណ្យ និងបាប ភិក្ខុនោះ ឈ្មោះថា បានលះបង់ត្រើយខាងអាយ ដូច ពស់សកសំណកចាស់គ្រាំគ្រាចេញ ។ ភិក្ខុណា កម្ចាត់បង់ ផ្តាច់បង់ ឲ្យជ្រះស្រឡះនូវវិតក្កទាំងឡាយ ខាងក្នុងសន្តានមិនមាន សេសសល់ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូច ពស់សកសំណកចាស់គ្រាំគ្រាចេញ ។ ភិក្ខុណា មិនស្ទុះទៅ មិន ក្រាញនៅ ប្រព្រឹត្តកន្លងនូវបបញ្ចធម៌ទាំងអស់នេះបាន ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់ គ្រាំគ្រាចេញ ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ព្រោះដឹង ច្បាស់ថា ធម្មជាតមានខន្ធជាដើមទាំង