អត្ថរបស់អន្តរសព្ទ

ក្បាលទី 37 · ទំព័រ 47

និយាយចំពោះខ្ញុំផង ចំពោះលោកផង តើព្រោះហេតុអ្វី ។ មកក្នុងអត្ថថា កណ្តាល ដូចក្នុងប្រយោគជាដើមថា ឱរមត្តកេន វិសេសាធិគមេន អន្តរាវោសានំ អ្នកមានអាយុនេះ ជាអ្នកភ្លេចស្មារតី ដល់នូវការផ្អាកព្យាយាមក្នុងចន្លោះ ។ មកក្នុងអត្ថថា ចិត្ត ដូចក្នុងប្រយោគជាដើមថា អនត្ថជននោ កោធោ កោធោ ចិត្តប្បកោបនោ ភយមន្តរតោ ជាតំ តំ ជនោ នាវពុជ្ឈតិ ។ សេចក្តីក្រោធ ជាហេតុឲ្យកើតសេចក្តីវិនាស សេចក្តី ក្រោធ ជាហេតុញ៉ាំងចិត្តឲ្យកម្រើក ភ័យកើតឡើងក្នុង សន្តានជនមិនបានដឹងនូវភ័យនោះឡើយ ។ តែក្នុងទីនេះ អន្តរ សព្ទ ប្រើក្នុងអត្ថថា ចិត្ត ។ បាទគាថាថា យស្សន្តរតោ ន សន្តិ កោប សេចក្តីថា សេចក្តីក្រោធ រមែងមិនមានក្នុង ចិត្តរបស់បុគ្គលណា ព្រោះសេចក្តីក្រោធនោះ លោកដកឡើងហើយដោយ មគ្គទី ៣ ព្រោះហេតុដែលសម្បត្តិ ឈ្មោះថា ភវ វិបត្តិ ឈ្មោះថា វិភវ ម្យ៉ាងទៀត សេចក្តីចម្រើន ឈ្មោះថា ភវ សេចក្តីវិនាស ឈ្មោះថា វិភវ ការទៀង ឈ្មោះថា ភវ ការដាច់សូន្យ ឈ្មោះថា វិភវ បុណ្យឈ្មោះថា ភវ បាប ឈ្មោះថា វិភវ បើពោលដោយអត្ថហើយ វិភវ ក្តី អភវ ក្តី មានអត្ថដូចគ្នានោះឯង ដូច្នោះ ក្នុងពាក្យថា ភវាភវតញ្ច វីតិវត្តោ នេះ គប្បីជ្រាបអត្ថយ៉ាងនេះថា ភិក្ខុនោះ ឈ្មោះថា កន្លងនូវសេចក្តីវិនាស និង សេចក្តីចម្រើន មានប្រការជាអនេក ដែលព្រះដ៏មានព្រះភាគត្រាស់ដោយ អំណាចនៃសម្បត្តិ វិបត្តិ សេចក្តីចម្រើន សេចក្តីវិនាស ការទៀង ការដាច់ សូន្យ បុណ្យ និងបាបដោយមគ្គទាំង ៤ ដោយន័យនោះៗ តាមសមគួរ ដល់ហេតុ ។