ធនិយសូត្រទី ២

ក្បាលទី 37 · ទំព័រ 60

( សេដ្ឋីបុត្រឈ្មោះធនិយគោបៈ ពោលថា ) យើង មានបាយចម្អិនហើយ មានទឹកដោះរឺតហើយ ជាអ្នកនៅជាមួយ ជនបរិស័ទ ទៀបឆ្នេរទន្លេមហី ខ្ទមយើងបានប្រក់ហើយ ភ្លើង ក៏បង្កាត់ហើយ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរ បង្អុរមកចុះ ។ ( ព្រះមានព្រះភាគត្រាស់ថា ) តថាគត មិនមានសេចក្តីក្រោធ ប្រាសចាកសេចក្តីរឹងត្អឹងហើយ នៅអស់រាត្រីមួយ ក្បែរឆ្នេរ ទន្លេមហី ខ្ទម គឺអត្តភាព មានដំបូលបើកចេញហើយ ភ្លើង រលត់ហើយ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរ មកចុះ ។ ( ធនិយគោបៈ ពោលថា ) របោមក៏មិនមាន គោទាំងឡាយ ក៏ដើរទៅក្នុងច្រកដែលមានស្មៅលូតលាស់ល្អ គោទាំងឡាយ ក៏អត់ធន់នឹងភ្លៀងដែលបង្អុរមក ម្នាលភ្លៀង ឥឡូវនេះ បើអ្នក ចង់បង្អុរ ចូរបង្អុរមកចុះ ។ ( ព្រះមានព្រះភាគត្រាស់ថា ) ក្បូនតថាគតបានចង ចាត់ចែង ស្រេចហើយ តថាគតបានឆ្លងដល់ត្រើយ កម្ចាត់បង់នូវឱឃៈ បាន សេចក្តីត្រូវការដោយក្បូន មិនមានទៀតទេ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ ។ ( ធនិយគោបៈ ពោលថា ) ប្រពន្ធរបស់យើង ជាអ្នកស្តាប់ បង្គាប់ ជ្រាស្តីមិនឡេះឡោះ ជាទីពេញចិត្ត គួរនៅរួមអស់កាល ដ៏វែង យើងមិនដែលឮសម្តីដ៏អាក្រក់តិចតួច របស់ប្រពន្ធនោះ ឡើយ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ ។ ( ព្រះមានព្រះភាគត្រាស់ថា ) ចិត្តរបស់តថាគត ជាធម្មជាត ស្តាប់បង្គាប់ ជាចិត្តរួចស្រឡះហើយ តថាគតបានអប់រំហើយ ទូន្មានល្អហើយ អស់កាលដ៏វែង ចំណែកបាប មិនមានដល់ តថាគតទៀតទេ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរ បង្អុរមកចុះ ។ ( ធនិយគោបៈ ពោលថា ) យើងជាអ្នកចិញ្ចឹមជីវិតដោយថ្លៃ ឈ្នួល ចំពោះខ្លួនឯង ចំណែកខាងកូនទាំងឡាយរបស់យើង មានសេចក្តីម