ខគ្គវិសាណសូត្រទី ៣

ក្បាលទី 37 · ទំព័រ 109

បុគ្គលដាក់អាជាចោលចេញ ចំពោះពួកសត្វទាំងអស់ មិនបានបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណាមួយ មិន គប្បីប្រាថ្នានូវបុត្ត តើគប្បីត្រូវការសម្លាញ់អំពីណា គប្បីត្រាច់ ទៅតែម្នាកឯង ដូចកុយរមាស ។ សេចក្តីស្រឡាញ់ រមែងមានដល់បុគ្គល ដែលច្រឡូកច្រឡំ ទុក្ខដែលជាប់តាមចំពោះសេចក្តីស្រឡាញ់នេះ ក៏រមែងកើតឡើង បុគ្គលឃើញទោសដែលកើតអំពីសេចក្តីស្រឡាញ់ហើយ គប្បី ត្រាច់ទៅតែម្នាក់ឯងដូចកុយរមាស ។ បុគ្គលអ្នកមានចិត្តប្រតិព័ទ្ធ កាលអនុគ្រោះនូវពួកមិត្ត ដែល មានចិត្តល្អ រមែងញ៉ាំងប្រយោជន៍ឲ្យសាបសូន្យ បុគ្គលកាល ឃើញនូវភ័យក្នុងការមូលមិត្តគ្នានុ៎ះហើយ គប្បីត្រាច់ទៅតែ ម្នាក់ឯង ដូចកុយរមាស ។ សេចក្តីស្រឡាញ់ចំពោះកូន និងប្រពន្ធ ដូចឫស្សីដែលបែក គុម្ព ចាក់កណ្តាញ់ បុគ្គលកាលមិនជាប់ជំពាក់ ដូចជាទំពាំង ឫស្សី គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ ម្រឹគក្នុងព្រៃ ជាសត្វមិនជាប់ចំណង ទៅរកចំណីតាមចំណង់ ចិត្តបាន យ៉ាងណា វិញ្ញូជន កាលបើឃើញសេរីភាព ( យ៉ាង នោះ ) គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ ការហៅរក រមែងមានដល់ជនស្ថិតនៅក្នុងកណ្តាលនៃសម្លាញ់ គឺការនៅ ការឈរ និងការត្រាច់ចារិក បុគ្គលកាលបើឃើញ សេរីភាព ដែល ( ពួកជនពាល ) មិនប្រាថ្នា គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ ការលេង ការត្រេកអរក្នុង ( កាមគុណ ) រមែងមានដល់ជន ស្ថិតនៅក្នុងកណ្តាលនៃសម្លាញ់ មួយទៀត សេចក្តីស្រឡាញ់ ដ៏ធំទូលាយ រមែងមានក្នុងបុត្តទាំងឡាយ បុគ្គលកាលបើធុញទ្រាន់ នឹងការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។