គាថាទី ២

ក្បាលទី 37 · ទំព័រ 157

បទថា សំសគ្គជាតស្ស ដូច្នេះ តើមានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះបច្ចេកពោធិសត្វនេះ ធ្វើសមណធម៌ដោយន័យមុននោះឯង ក្នុង សាសនារបស់ព្រះដ៏មានព្រះភាគ ព្រះនាមកស្សបៈ អស់ ២ ម៉ឺនឆ្នាំ ក្នុងទីបំផុត ធ្វើកសិណបរិកម្ម ញ៉ាំងបឋមជ្ឈានឲ្យកើតឡើង កំណត់នាម និងរូប ធ្វើការពិចារណាលក្ខណៈ មិនទាន់សម្រេចអរិយមគ្គ កើតក្នុងព្រហ្មលោក ។ ចុតិអំពីព្រហ្មលោកនោះ កើតក្នុងគភ៌អគ្គមហេសីនៃព្រះបាទក្រុងពារាណសី បាននូវការបរិហារដោយន័យមុននោះឯង ។ ចាប់តាំងអំពីនោះ កុមារមិនដឹង ការប្លែកគ្នាថា ន្រេះស្តី នេះបុរស ព្រោះអាស្រ័យហេតុនោះ ទើបមិនត្រេកអរ ក្នុងដៃរបស់ស្ត្រីទាំងឡាយ រមែងមិនអត់ធន់សូម្បីត្រឹមតែការអប់ ការងូត ការ ប្រដាប់ជាដើម បុរសទាំងឡាយបុណ្ណោះ ជាអ្នកថែរក្សាព្រះរាជកុមារនោះ ក្នុង កាលឲ្យបៅដោះ ពួកមេដោះទាំងឡាយ ក៏ពាក់អាវក្លែងភេទជាបុរស ឲ្យ សោយទឹកដោះ កុមារនោះ កាលប៉ះក្លិនរបស់ស្ត្រីទាំងឡាយ ក្រោកឡើងយំ ដឹងក្តីហើយ ក៏មិនប្រាថ្នាដើម្បីពាល់ត្រូវស្ត្រីទាំងឡាយ ដោយហេតុនោះ ទើប ញាតិទាំងឡាយថ្វាយនាមរបស់ព្រះរាជកុមារនោះថា អនិត្ថិគន្ធៈ ។ កាលព្រះរាជកុមារនោះ មានព្រះជន្មវស្សាបាន ១៦ ព្រះរាជាទ្រង់ព្រះរាជ តម្រិះថា យើងនឹងឲ្យកុមារបន្តវង្សត្រកូល ទ្រង់នាំរាជកញ្ញាដែលសមគួរ ដល់ព្រះរាជកុមារនោះ អំពីត្រកូលផ្សេងៗ ហើយត្រាស់បញ្ជាអមាត្យម្នាក់ថា ចូរអ្នកឲ្យរាជកុមារត្រេកអរ ។ អមាត្យមានបំណងដើម្បីឲ្យព្រះរាជកុមារនោះ