គាថាទី ៣
គាថាថា មិត្តេ សុហជ្ជេ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះបច្ចេកពោធិសត្វនេះ កើតដោយន័យដែលពោលហើយ ក្នុងគាថា ដំបូងនោះឯង សោយរាជសម្បត្តិក្នុងនគរពារាណសី ញ៉ាំងបឋមជ្ឈានឲ្យកើត ហើយ ទ្រង់ពិចារណាថា សមណធម៌ប្រសើរ ឬរាជសម្បត្តិប្រសើរហ្ន៎ ទ្រង់ ប្រគល់រាជសម្បត្តិក្នុងដៃរបស់អមាត្យ ៤ នាក់ ហើយទ្រង់ធ្វើសមណធម៌ អមាត្យទាំងឡាយ សូម្បីព្រះរាជាត្រាស់ថា ចូរអ្នកទាំងឡាយធ្វើដោយធម៌ ដោយស្មើ ក៏ទទួលសំណូកធ្វើដោយអធម៌ អមាត្យទាំងនោះមិនបានសំណូក ក៏ធ្វើដោយអធម៌ ទទួលសំណូកហើយ ធ្វើម្ចាស់ទ្រព្យទាំងឡាយឲ្យចាញ់ ។ ក្នុងពេលមួយ ធ្វើរាជវល្លភៈម្នាក់ឲ្យចាញ់ រាជវល្លភៈនោះចូលទៅគាល់ជាមួយ ពួកភ្នាក់ងារអ្នកនាំព្រះក្រយារបស់ព្រះរាជា ទូលរឿងទាំងអស់ ក្នុងថ្ងៃទី ២ ព្រះរាជាយាងទៅកាន់ទីវិនិច្ឆ័យដោយព្រះអង្គឯង បន្ទាប់អំពីនោះ ពួក មហាជន បានស្រែកដោយសំឡេងខ្លាំងថា ពួកអមាត្យ ធ្វើម្ចាស់ទ្រព្យឲ្យមិន ជាម្ចាស់ទ្រព្យ បានធ្វើសំឡេងខ្លាំងដូចមហាចម្បាំង ។ លំដាប់នោះ ព្រះរាជាទ្រង់ក្រោកចាកអំពីទីវិនិច្ឆ័យ យាងឡើងទៅកាន់ ប្រាសាទ ប្រថាប់គង់ដើម្បីចូលសមាបត្តិ តែមិនអាចចូលបាន ព្រោះទ្រង់រាយ មាយដោយសំឡេងនោះ ទ្រង់ពិចារណាថា ប្រយោជន៍អ្វីរបស់អញដោយ រាជសម្បត្តិ សមណធម៌ប្រសើរជាង ដូច្នេះហើយ ទ្រង់លះបង់សេចក្តីសុខ ក្នុងរាជសម្បត្តិ ទ្រង់ញ៉ាំងសមាបត្តិឲ្យកើតឡើងទៀត ទ្រង់ពិចារណាឃើញ ដោយន័យដែលពោលក្នុងគាថាមុននោះឯង ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ ហើយត្រូវសួរដល់កម្មដ្ឋាន បានត្រាស់គាថានេះថា បុគ្គលអ្នកមានចិត្តប្រតិព័ទ្ធ កាលអនុគ្រោះនូវពួកមិត្ត ដែល មានចិត្តល្អ រមែងញ៉ាំងប្រយោជន៍ឲ្យសាបសូន្យ បុគ្គលក