គាថាទី ៤

ក្បាលទី 37 · ទំព័រ 171

គាថាថា វំសោ វិសាលោ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បាន ឮថា ក្នុងកាលមុន ព្រះបច្ចេកពោធិសត្វ ៣ អង្គ បួសក្នុងសាសនារបស់ ព្រះដ៏មានព្រះភាគ ព្រះនាមកស្សបៈ បំពេញគតបច្ចាគតវត្តអស់ ២ ម៉ឺនឆ្នាំ កើតក្នុងទេវលោក ច្យុតចាកទេវលោកនោះហើយ បុគ្គលជាប្រធានកើតក្នុង រាជត្រកូល ក្នុងនគរពារាណសី ក្រៅអំពីនេះ កើតក្នុងរាជត្រកូល ក្នុងបច្ចន្តប្បទេស ស្តេចទាំងពីរអង្គនោះរៀនកម្មដ្ឋាន លះរាជសម្បត្តិ បួស បានជា ព្រះបច្ចេកពុទ្ធដោយលំដាប់ នៅត្រង់ញកភ្នំនន្ទមូលកៈ ។ ក្នុងថ្ងៃមួយ ចេញ ចាកសមាបត្តិ រពឫកថា ពួកយើងធ្វើកម្មអ្វី ទើបសម្រេចដល់លោកុត្តរសុខនេះ ពិចារណា បានឃើញចរិយារបស់ខ្លួន ក្នុងព្រះកស្សបពុទ្ធកាល លំដាប់នោះ រពឫកទៀតថា ជនទី ៣ នៅឯណា ឃើញជនទី ៣ សោយរាជសម្បត្តិក្នុងនគរ ពារាណសី រពឫកដល់គុណរបស់ប្រធាននោះ គិតថា ដោយប្រក្រតីនោះឯង ព្រះរាជាអង្គនោះ ទ្រង់ដល់ព្រមដោយគុណ មានភាពជាអ្នកប្រាថ្នាតិចជាដើម ទ្រង់ទូន្មានពួកយើង ដែលប្រព្រឹត្តអត់ធន់ចំពោះពាក្យពោល ទ្រង់តិះដៀលបាប ណ្ហើយចុះ ពួកយើងនឹងសម្តែងអារម្មណ៍ ហើយដោះព្រះរាជាអង្គនេះ ដូច្នេះ ហើយ ស្វែងរកឱកាស ថ្ងៃមួយ ឃើញព្រះរាជាអង្គនោះ ទ្រង់ប្រដាប់ដោយ គ្រឿងអលង្ការទាំងពួង កំពុងយាងទៅកាន់ព្រះរាជឧទ្យាន ហើយហោះទៅតាម អាកាស ឈរត្រង់គុម្ពបឫស្សី ត្រង់ទ្វារព្រះរាជឧទ្យាន មហាជនកំពុងមើល ព្រះរាជា ដោយការមើលព្រះរាជារបស់ខ្លួន ។ បន្ទាប់អំពីនោះ ព្រះរាជាទ្រង់សម្លឹងមើលថា មាននរណាហ្ន៎ខ្វល់ខ្វាយ ក្នុងការមើលអញ ទ្រង់ឃើញព្រះបច្ចេកពុទ្ធទាំងឡាយ ដំណាលនឹងការឃើញ នោះឯង ព្រះរាជាកើតសេចក្តីស្រឡាញ់ក្នុងព្រះបច្ចេកពុទ្ធទាំងនោះ ទើបទ្រង់ ចុះអំពីកដំរី យា