គាថាទី ៥

ក្បាលទី 37 · ទំព័រ 174

យើងឃើញទោសក្នុងការជាប់ជំពាក់យ៉ាងនេះថា ជាប់ហើយ ដោយការជាប់ជំពាក់ នោះ ដូចគុម្ពបឫស្សីធំ ដូច្នោះ ហើយកាត់នូវការជាប់ជំពាក់នោះ ដោយ មគ្គញ្ញាណដែលមិនជាប់ជំពាក់ ដោយអំណាចនៃតណ្ហា មានះ និងទិដ្ឋិក្នុងរូប ជាដើមក្តី ក្នុងទិដ្ឋិជាដើមក្តី ក្នុងលោភៈជាដើមក្តី ក្នុងកាមភពជាដើមក្តី ក្នុង កាមរាគជាដើមក្តី ដូចទំពាំងនេះ ទើបសម្រេចបច្ចេកពោធិញ្ញាណ ដូច្នេះ បទដ៏សេស គប្បីជ្រាបដោយន័យមុននោះឯង ។ បទថា មិគោ អរញ្ញម្ញិ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ភិក្ខុមួយរូបជាព្រះយោគាវចរ ក្នុងព្រះសាសនារបស់ព្រះដ៏ មានព្រះភាគ ព្រះនាមកស្សបៈ ធ្វើកាលកិរិយាហើយ កើតក្នុងត្រកូលសេដ្ឋី ដែលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន ក្នុងនគរពារាណសី បុរស នោះ ជាបុគ្គលក្រាស់ដោយរាគៈ ព្រោះហេតុនោះ ទើបប្រព្រឹត្តកន្លងនូវភរិយា អ្នកដទៃ ធ្វើកាលកិរិយាក្នុងជាតិនោះហើយ កើតក្នុងនរក ឆេះក្នុងនរកនោះហើយ ដោយសេសសល់ផលកម្ម ក៏បដិសន្ធិជាស្រី ក្នុងផ្ទៃរបស់ភរិយាសេដ្ឋី ។ រាងកាយទាំងឡាយ របស់សត្វទាំងឡាយដែលមកអំពីនរក រមែងជារបស់ ក្តៅ ព្រោះហេតុនោះ ភរិយារបស់សេដ្ឋីទ្រង់គភ៌នោះ ដោយផ្ទៃដែលក្តៅ ដល់នូវសេចក្តីលំបាក បានប្រសូតទារិកាតាមកាល ។ ទារិកាចាប់តាំងពីកើតហើយ បានជាទីស្អប់ខ្ពើមនៃមាតាបិតា និងពួក បរិវារជនដ៏សេស ចម្រើនវ័យហើយ មាតាបិតាឲ្យក្នុងត្រកូលណាក៏ជាទីស្អប់ របស់ស្វាមី ពុកក្មេក និងម្តាយក្មេកក្នុងត្រកូលនោះ ។