គាថាទី ៦
បទថា វិញ្ញូ នរោ បានដល់ បុគ្គលជាបណ្ឌិត ។ បទថា សេរិតំ បាន ដល់ ការប្រព្រឹត្តិតាមគាប់ចិត្តរបស់ខ្លួន គឺការប្រព្រឹត្តិមិនទាក់ទងជាមួយបុគ្គល ដទៃ ។ លោកអធិប្បាយពាក្យនេះថា ម្រឹគក្នុងព្រៃ ដែលបុគ្គលមិនចងហើយ រមែងទៅរកស៊ីតាមសេចក្តីប្រាថ្នាបាន យ៉ាងណា សូម្បីយើងក៏កាត់នូវគ្រឿង ចង គឺតណ្ហាបានយ៉ាងនោះហើយ ក៏គប្បីទៅដូច្នោះ ។ នរជនអ្នកដឹងច្បាស់ គឺបណ្ឌិត សម្លឹងនូវការប្រព្រឹត្តិតាមគាប់ចិត្តរបស់ខ្លួន គប្បីត្រាច់ទៅតែម្នាក់ឯង ។ គាថាថា អាមន្តនា ហោតិ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ អមាត្យទាំងឡាយ បានចូលគាល់ក្នុងសម័យដែលបម្រើធំរបស់ព្រះបាទ ពារាណសី ក្នុងអមាត្យទាំងនោះ អមាត្យម្នាក់ទូលសូមការទៅក្នុងទីបំផុត ចំណែកមួយថា បពិត្រព្រះសម្មតិទេព វត្ថុដែលគប្បីស្តាប់មានដូច្នេះ ហើយ ក្រោកទៅ ។ មនុស្សម្នាក់ទៀត ទូលនឹងព្រះរាជាដែលប្រថាប់គង់ ក្នុងទីបម្រើ ធំទៀត មនុស្សម្នាក់ទៀត ទូលសូមដំរីនឹងព្រះរាជា ដែលប្រថាប់គង់លើកដំរី មនុស្សម្នាក់ទូលសូមសេះនឹងព្រះរាជា ដែលប្រថាប់គង់លើខ្នងសេះ មនុស្ស ម្នាក់ទូលសូមរថមាសនឹងព្រះរាជា ដែលប្រថាប់គង់ក្នុងរថមាស មនុស្សម្នាក់ ទូលសូមវនឹងព្រះរាជា ដែលប្រថាប់គង់ក្នុងវទៅកាន់ឧទ្យាន ព្រះរាជាទ្រង់ចុះ អំពីវ ប្រទានឲ្យជនដទៃទូលសូមនឹងព្រះអង្គ ដែលកំពុងត្រាច់ចារិកទៅកាន់ ជនបទ ព្រះរាជាទ្រង់ស្តាប់ពាក្យមនុស្សទាំងនោះ ចុះអំពីកដំរី ទៅកាន់ទីមួយ កន្លែង ។