គាថាទី ៧
គាថាថា ខិឌ្ឌា រតិ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ក្នុងនគរពារាណសី មានព្រះរាជាព្រះនាមឯកបុត្តិកព្រហ្មទត្ត រាជឱរស អង្គនោះ ជាទីស្រឡាញ់ ជាទីពេញព្រះហបឫទ័យ ជាបុគ្គលស្មើដោយជីវិត របស់ព្រះអង្គ ទ្រង់បាននាំព្រះរាជឱរស ប្រព្រឹត្តទៅក្នុងឥរិយាបថទាំងពួង ។ ថ្ងៃមួយ កាលទ្រង់យាងទៅកាន់ព្រះរាជឧទ្យាន ទ្រង់មិននាំព្រះរាជឱរស នោះយាងទៅ ។ ព្រះរាជកុមារ អស់ព្រះជន្មដោយព្យាធិដែលកើតឡើង ក្នុង ថ្ងៃនោះឯង អមាត្យទាំងឡាយគិតថា ព្រះហបឫទ័យរបស់ព្រះរាជា គប្បីបែក ព្រោះសេចក្តីស្នេហាក្នុងព្រះរាជឱរស ទើបមិនទូលប្រាប់ នាំគ្នាថ្វាយព្រះភ្លើង ព្រះរាជឱរសនោះ ព្រះរាជាទ្រង់ស្រវឹងដោយទឹកច័ណ្ឌ ក្នុងព្រះរាជឧទ្យាន ទើបទ្រង់នឹកមិនឃើញដល់ព្រះរាជឱរស ក្នុងថ្ងៃទី ២ ក្នុងពេលទ្រង់ស្រង់ និងសោយជាដើម ក៏ទ្រង់រពឫកមិនបានដូចគ្នា ។ តមក ទ្រង់សោយព្រះ ក្រយាហារ ប្រថាប់គង់ហើយ ទ្រង់រពឫកបាន ទើបត្រាស់ថា ចូរនាំបុត្រមក ឲ្យយើង ពួកអមាត្យទូលរឿងនោះ ដោយវិធីដែលសមគួរដល់ព្រះអង្គ ។ តាំងអំពីនោះ ព្រះរាជាត្រូវសេចក្តីសោកគ្របសង្កត់ ប្រថាប់គង់បុណ្ណោះ ទ្រង់ធ្វើក្នុងព្រះហបឫទ័យដោយឧបាយថា កាលវត្ថុនេះមាន វត្ថុនេះក៏មាន ព្រោះ វត្ថុនេះកើត វត្ថុនេះក៏កើត ដូច្នេះ ព្រះអង្គទ្រង់បានពិចារណាបដិច្ចសមុប្បាទ ទាំងអនុលោម និងបដិលោមដោយលំដាប់យ៉ាងនេះ ទ្រង់ឲ្យជាក់ច្បាស់នូវ បច្ចេកពោធិញ្ញាណ ។ បទដ៏សេស ដូចគ្នាតាមដែលពោលហើយ ក្នុង