គាថាទី ៩

ក្បាលទី 37 · ទំព័រ 196

ដោយឧបាយសម្រេចហើយ ព្រោះហេតុនោះ អ្នកដទៃកាលប្រាថ្នាឋានៈបែប នេះ ជាអ្នកគ្របសង្កត់នូវអន្តរាយ ព្រោះជាអ្នកនៅក្នុងទិសទាំង ៤ និងមិន តក់ស្លុត ព្រោះជាអ្នកមិនក្តៅក្រហាយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយ រមាស ដូច្នោះ ។ បទដ៏សេស មានន័យដូចពោលមកហើយនោះឯង ។ គាថាថា ទុស្សង្គហា ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា អគ្គមហេសីរបស់ព្រះបាទក្រុងពារាណសី ព្រះនាងអស់ព្រះជន្ម បន្ទាប់អំពីនោះ កាលថ្ងៃដែលជាទីសោយសោកកន្លងទៅហើយ អមាត្យ ទាំងឡាយក្រាបទូលថា ធម្មតាព្រះរាជាទាំងឡាយ ទ្រង់គប្បី់ប្រាថ្នាព្រះមហេសី ក្នុងកិច្ចនោះៗ ពិតហើយ ទូលបង្គំសូមព្រះវរោកាស សូមទ្រង់នាំព្រះទេវីអង្គ ដទៃមកចុះ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះ អ្នកចូរដឹងចុះ ។ អមាត្យទាំងនោះ ស្វែងរក ដឹងថា ព្រះរាជាក្នុងប្រទេសជិតខាង សោយទិវង្គតហើយ ព្រះ ទេវីរបស់ព្រះអង្គគ្រងរាជសម្បត្តិហើយ ព្រះនាងក៏មានព្រះគភ៌ អមាត្យទាំងឡាយដឹងថា ព្រះនាងអង្គនេះ សមគួរដល់ព្រះរាជា ដូច្នេះហើយ ទូលសូម ព្រះនាង ។ ព្រះនាងត្រាស់ថា ធម្មតាស្រីមានគភ៌ រមែងមិនជាទីគាប់ចិត្ត របស់មនុស្សទាំងឡាយ សូមអ្នករង់ចាំទម្រាំខ្ញុំប្រសូតសិន បើរង់ចាំមិនបាន ក៏ចូរស្វែងរកស្រីដទៃចុះ ។ អមាត្យទាំងនោះ ទូលសេចក្តីនោះដល់ព្រះរាជា ។ ព្រះរាជាត្រាស់ថា បើព្រះនាងមានគភ៌ ក៏មានទៅចុះ ចូរនាំមក អមាត្យទាំងនោះ នាំមកហើយ ព្រះរាជាទ្រង់អភិសេកព្រះនាងហើយ ទ្រង់ប្រទានភោគទ្រព្យទាំងអស់ដល់មហេសី ទ្រង់សង្គ្រោះដោយការសង្គ្រោះ មានប្រការផ្សេងៗ ដល់បរិជនទាំងឡាយរបស់ព្រះនាង ព្រះនាងក៏ប្រសូតព្រះរាជឱរសតាមកាល ដ៏សមគួរ ។