គាថាទី ១០
ទាំងនោះ ក៏សង្គ្រោះបានលំបាក ម្យ៉ាងទៀត គ្រហស្ថអ្នកគ្រប់គ្រងផ្ទះ សង្គ្រោះបានលំបាកដូចគ្នា យើងខ្ពើមភាពជាអ្នកសង្គ្រោះបានលំបាកនោះ ប្រារព្ធនូវវិបស្សនា បានសម្រេចហើយ ដូច្នេះ ។ បទដ៏សេស គប្បីជ្រាប ដោយន័យមុននោះឯង ។ គាថាថា ឱរោបយិត្វា ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះរាជាព្រះនាមចតុមាសិកព្រហ្មទត្តក ្នុងនគរពារាណសី យាងទៅកាន់ព្រះរាជឧទ្យាន ខាងដើមនៃរដូវក្តៅ ទ្រង់ឃើញដើមរលួសផ្អុង ដែលស៊ប់ទ្រុបដោយស្លឹកពណ៌ខៀវ ក្នុងភូមិភាគដែលគួរជាទីត្រេកអរ ក្នុង ព្រះរាជឧទ្យាននោះ ត្រាស់ថា ចូររៀបចំទីដេកឲ្យយើង ត្រង់គល់រលួសផ្អុង ទ្រង់ក្រសាលក្នុងព្រះរាជឧទ្យានហើយ ទ្រង់ផ្ទំត្រង់គល់រលួសផ្អុងនោះ រហូតដល់ ពេលល្ងាច ។ ទ្រង់យាងទៅកាន់ព្រះរាជឧទ្យាន ក្នុងខែកណ្តាលនៃរដូវ ក្តៅទៀត ក្នុងកាលនោះ ដើមរលួសផ្អុងក៏ចេញផ្កាហើយ ក្នុងកាលនោះ ទ្រង់ ក៏ធ្វើយ៉ាងនោះ ។ ព្រះរាជាយាងទៅកាន់ព្រះរាជឧទ្យាន ក្នុងចុងរដូវក្តៅទៀត ក្នុងកាលនោះ ដើមរលួសផ្អុងក៏ជ្រុះស្លឹកអស់ ដូចជាដើមឈើងាប់ ក្នុងកាល នោះ ទ្រង់មិនឃើញដើមឈើនោះឡើយ ទ្រង់ត្រាស់ឲ្យរៀបចំទីបន្ទំ ត្រង់គល់ រលួសផ្អុងនោះឯង តាមដែលទ្រង់ធ្លាប់ប្រព្រឹត្តមកក្នុងកាលមុន ។ អមាត្យ ទាំងឡាយសូម្បីដឹង ក៏រៀបចំទីបន្ទំត្រង់គល់រលួសផ្អុងនោះ ព្រោះខ្លាចថា ព្រះរាជាទ្រង់ត្រាស់បញ្ជាហើយ ។ ព្រះរាជាទ្រង់ក្រសាលក្នុងព្រះរាជឧទ្យាន លុះពេលល្ងាច ទ្រង់ក៏ផ្ទំត្រង់ គល់រលួសផ្អុងនោះ ទ្រង់ឃើញដើមឈើនោះហើយ ទ្រង់ព្រះរាជតម្រិះថា ក្នុង កាលមុន ដើមឈើនេះ ត្រសុំត្រសាយដោយស្លឹក គួរពេចពិលរមិលមើល ក្រៃលែង ដូចសម្រេចដោយកែវមណី ។