គាថាទី ១១-១២
គាថាទី ១១ ទី ១២ គាថាថា សចេ លភេថ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងអតីតកាល ព្រះបច្ចេកពោធិសត្វ ២ អង្គបួសក្នុង សាសនារបស់ព្រះដ៏មានព្រះភាគព្រះនាមកស្សបៈ បំពេញគតបច្ចាគតវត្តអស់ ២ ម៉ឺនឆ្នាំ ហើយកើតក្នុងទេវលោក ច្យុតចាកទេវលោកនោះហើយ ទេវបុត្រ ច្បងបដិសន្ធិជាព្រះរាជឱរសរបស់ព្រះបាទពារាណសី ទេវបុត្រប្អូន បដិសន្ធិ ជាកូនរបស់បុរោហិត ។ ជនទាំងពីរនោះ បដិសន្ធិក្នុងថ្ងៃតែមួយ ប្រសូតចាក គភ៌មាតាក្នុងថ្ងៃតែមួយ ជាសម្លាញ់លេងដីជាមួយគ្នា ។ បុត្របុរោហិត ជា មនុស្សមានបញ្ញា បានទូលព្រះរាជកុមារថា បពិត្រសម្លាញ់ ទ្រង់នឹងបានរាជសម្បត្តិដោយអំណឹះឥតអំពីព្រះបិតា ខ្ញុំនឹងធ្វើជាបុរោហិត ទ្រង់បានទទួលការសិក្សា ល្អហើយ គួរគ្រប់គ្រងរាជសម្បត្តិឲ្យជាសុខ មកពួកយើងនឹងរៀនសិល្ប៍ស្រាស្តជាមួយគ្នា បន្ទាប់អំពីនោះ ជនទាំងពីរដែលមានកម្មសន្សំហើយក្នុង ជាតិមុន ត្រាច់ស្វែងរកភិក្ខាហារក្នុងគាម និងនិគមជាដើម ទៅកាន់ស្រុកក្នុង ជនបទជាយដែន ។ ព្រះបច្ចេកពុទ្ធទាំងឡាយ ចូលទៅកាន់ស្រុកនោះ ក្នុងពេលភិក្ខាចារ លំដាប់នោះ មនុស្សទាំងឡាយឃើញព្រះបច្ចេកពុទ្ធហើយ កើតនូវឧស្សាហ៍ រមែងក្រាលអាសនៈ បង្អោនខាទនីយៈ ភោជនីយៈដ៏ប្រណីតថ្វាយ រាប់អាន បូជា ។ សម្លាញ់ទាំងពីរនោះ មានការគិតយ៉ាងនេះថា មនុស្សមានត្រកូល ដូចពួកយើងមិនមាន មនុស្សទាំងនេះបើប្រាថ្នា ក៏ឲ្យភិក្ខាដល់ពួកយើង បើមិន ប្រាថ្នាក៏មិនឲ្យ តែរមែងធ្វើសក្ការៈបែបនេះ ដល់បព្វជិតទាំងនេះ បព្វជិតទាំងនេះ ប្រហែលជាចេះសិល្ប៍ស្រាស្តណាមួយពិតប្រាកដ ណ្ហើយចុះ ពួកយើង នឹងរៀនសិប្បៈ ក្នុងសម្នាក់របស់បព្វជិតទាំងនោះ ដូច្នេះ ។