គាថាទី ១៣
គាថានេះថា អទ្ធា បសំសាម ដូច្នេះ រឿងកើតឡើងតាំងអំពីព្រះបច្ចេកពុទ្ធទាំងឡាយ អង្គុយលើអាសនៈដែលក្រាលហើយត្រង់រាលហាលដូចគ្នា និង អត្ថុប្បត្តិហេតុ ក្នុងចាតុទ្ទិសគាថានោះឯង ។ ចំណែកសេចក្តីប្លែកគ្នា មាន ដូចតទៅនេះថា ព្រះរាជាអង្គនោះ ទ្រង់តក់ស្លុតក្នុងរាត្រីអស់ ៣ ដងយ៉ាងណា ព្រះរាជា អង្គនេះ មិនដូច្នោះឡើយ ទាំងព្រះអង្គក៏មិនបានរៀបចំយញ្ញ ព្រះរាជាទ្រង់ និមន្តព្រះបច្ចេកពុទ្ធទាំងឡាយឲ្យគង់លើអាសនៈ ដែលគេក្រាលត្រង់របៀង ហើយ ត្រាស់សួរថា លោកម្ចាស់ទាំងឡាយឈ្មោះអ្វី ព្រះបច្ចេកពុទ្ធតបថា មហាបពិត្រ ពួកអាត្មាឈ្មោះថា អនវជ្ជភោជន ព្រះរាជាត្រាស់សួរថា បពិត្រ លោកម្ចាស់ ពាក្យថា អនវជ្ជភោជន នេះ មានប្រយោជន៍ដូចម្តេច ព្រះបច្ចេកពុទ្ធត្រាស់ថា មហាបពិត្រ ពួកអាត្មាបានរបស់ល្អក្តី មិនល្អក្តី ក៏មិនបរិភោគ ដោយអាការខុសប្លែក ។ ព្រះរាជាទ្រង់ស្តាប់ដូច្នោះហើយ ទ្រង់ព្រះរាជតម្រិះថា ណ្ហើយចុះ អញ នឹងសាកល្បងសមណៈទាំងនេះ តើដូច្នោះមែន ឬមិនមែន ។ ក្នុងថ្ងៃនោះ ទ្រង់ អង្គាសដោយបាយចុងអង្ករ មានទឹកជ្រក់ជាគម្រប់ពីរ ព្រះបច្ចេកពុទ្ធទាំងឡាយ ក៏បរិភោគមិនសម្តែងអាការខុសប្លែក ដូចបរិភោគអមតភោជន ព្រះរាជា ទ្រង់ព្រះរាជតម្រិះថា សមណៈទាំងនេះ ជាអ្នកមិនសម្តែងអាការខុសប្លែក ព្រោះបានប្តេជ្ញាហើយក្នុងថ្ងៃនេះ អញនឹងដឹងក្នុងថ្ងៃស្អែក ទើបទ្រង់និមន្តដើម្បី ឆាន់ក្នុងថ្ងៃស្អែក ។ ក្នុងថ្ងៃទី ២ បន្ទាប់អំពីនោះ ក៏ទ្រង់ធ្វើយ៉ាងនោះ ព្រះ បច្ចេកពុទ្ធទាំងនោះក៏បរិភោគដូចមុន ។ លំដាប់នោះ ព្រះរាជាទ្រង់ព្រះរាជតម្រិះថា ឥឡូវនេះ អញនឹងថ្វាយវត្ថុដែលល្អជាងនេះសាកមើល ដូច្នេះហើយ ទ្រង់និមន្តទៀត ទ្រង់ធ្វើសក្ការៈធំអស់ពីរ