គាថាទី ១៥

ក្បាលទី 37 · ទំព័រ 213

គាថាថា ឯវំ ទុតិយេន ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះបាទក្រុងពារាណសីមួយអង្គនៅក្មេង ទ្រង់មានបំណងនឹងបួស ទើប បញ្ជាអមាត្យទាំងឡាយថា ចូរពួកអ្នកទទួលព្រះទេវីហើយគ្រប់គ្រងរាជសម្បត្តិច ុះ យើងនឹងបួស ។ អមាត្យទាំងឡាយក្រាបទូលថា បពិត្រមហារាជ រាជសម្បត្តិមិនមានព្រះរាជា ពួកទូលបង្គំមិនអាចរក្សាបាន ព្រះរាជាក្នុងប្រទេស ជិតខាងទាំងឡាយ នឹងមកដណ្តើមរាជសម្បត្តិ សូមទ្រង់បង្អង់ ទម្រាំព្រះរាជឱរសមួយអង្គកើតសិន ដូច្នេះហើយ ទូលឲ្យព្រះរាជាទ្រង់យល់ព្រម ។ ព្រះរាជា ទ្រង់មានព្រះហប្ញទ័យទន់ភ្លន់ ទើបព្រមទទួល ។ បន្ទាប់មក ព្រះទេវីក៏មាន គភ៌ ព្រះរាជាត្រាស់បញ្ជាអមាត្យទាំងនោះទៀតថា ព្រះទេវីទ្រង់គភ៌ហើយ អ្នក ទាំងឡាយ ចូរអភិសេកបុត្តដែលកើតហើយក្នុងរាជសម្បត្តិ គ្រប់គ្រងរាជសម្បត្តិចុះ យើងនឹងបួស ។ ពួកអមាត្យទូលឲ្យព្រះរាជាយល់ព្រមទៀតថា បពិត្រមហារាជ សេចក្តីនោះជាការដឹងបានលំបាកថា ព្រះទេវីប្រសូតព្រះឱរស ឬព្រះធីតា សូមទ្រង់បង្អង់ចាំកាលប្រសូតិសិនចុះ តមក ព្រះទេវីក៏ប្រសូត ព្រះឱរស ក្នុងកាលនោះ ព្រះរាជាក៏ត្រាស់ប្រាប់អាមាត្យទាំងឡាយយ៉ាងនោះ ។ ពួកអមាត្យក៏ទូលអង្វរ ឲ្យព្រះរាជាទ្រង់យល់ព្រមទៀត ដោយហេតុជាច្រើន ថា បពិត្រមហារាជ សូមទ្រង់បង្អង់សិន ទម្រាំព្រះឱរសមានកម្លាំងរឹងមាំ ។ បន្ទាប់អំពីនោះ កាលព្រះរាជកុមារទ្រង់មានកម្លាំងរឹងមាំហើយ ព្រះរាជា ក៏ត្រាស់ឲ្យប្រជុំអមាត្យទាំងឡាយ ហើយត្រាស់ថា កុមារនេះមានកម្លាំង