គាថាទី ២០

ក្បាលទី 37 · ទំព័រ 228

មានការប្រព្រឹត្តិផ្លូវកាយបរិសុទ្ធជាដើម ឬដោយសីល សមាធិ និងបញ្ញា ជា គ្រឿងចាក់ធ្លុះជាដើម ព្រោះហេតុនោះ អាត្មាអញកាលគិតយ៉ាងនេះ ទើប ប្រារព្ធវិបស្សនា បានសម្រេចបច្ចេកពោធិញ្ញាណ ។ គាថាថា អដ្ឋាន តំ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះរាជបុត្តរបស់ព្រះបាទពារាណសី ទ្រង់នៅក្មេង មាន បំណងទ្រង់ផ្នួស ទើបប្រឹក្សានឹងព្រះមាតាព្រះបិតា តែព្រះមាតាព្រះបិតាហាមឃាត់ ។ ព្រះរាជបុត្តនោះ សូម្បីត្រូវឃាត់ក៏ទ្រង់រំអុកថា ទូលបង្គំនឹងបួស ។ រឿងទាំងអស់ ដូចរឿងសេដ្ឋីបុត្តដែលពោលហើយក្នុងកាលមុន ។ ព្រះមាតា ព្រះបិតាអនុញ្ញាតហើយ តែទ្រង់ឲ្យប្តេជ្ញាថា កាលបួសហើយ នៅក្នុងព្រះរាជ ឧទ្យានបុណ្ណោះ ទ្រង់ធ្វើតាមប្តេជ្ញា ។ ព្រះមាតារបស់ព្រះអង្គ មានស្រីរបាំ ២ ម៉ឺននាក់ចោមរោមហើយ យាងទៅកាន់ព្រះរាជឧទ្យាន ឲ្យព្រះរាជបុត្តសោយ បបរ ឲ្យទំពាខាទនីយៈជាដើម សន្ទនាជាមួយព្រះរាជបុត្តនោះ រហូតដល់ ថ្ងៃត្រង់ ព្រះនាងឲ្យពួកបុរសបដិបត្តិហើយ យាងចូលកាន់នគរ ។ ចំណែក ព្រះបិតា ក៏យាងមកក្នុងពេលថ្ងៃត្រង់ ទ្រង់ឲ្យព្រះរាជបុត្តសោយហើយ ទ្រង់ ក៏សោយ សន្ទនាជាមួយព្រះរាជបុត្តនោះអស់ ១ ថ្ងៃ លុះដល់ពេលល្ងាច ទ្រង់ចាត់ពួកបុរសបដិបត្តិហើយ យាងចូលកាន់ព្រះនគរ ព្រះរាជបុត្តនោះ មិនស្ងាត់អស់យប់ និងថ្ងៃយ៉ាងនេះ ។ ដោយសម័យនោះឯង ព្រះបច្ចេកពុទ្ធឈ្មោះថា អាទិច្ចពន្ធុ នៅត្រង់ញក ភ្នំនន្ទមូលកៈ លោកអាវជ្ជនៈ បានឃើញព្រះរាជបុត្រនោះថា ព្រះរាជកុមារ នេះ អាចបួស តែមិនអាចកាត់នូវការច្រឡូកច្រឡំបាន បន្ទាប់អំពីនោះ ក៏គិត ថា ព្រះរាជកុមារនេះ នឿយណាយដោយធម្មតារបស់ខ្លួនឬហ្ន៎ ក្នុងលំដាប់ នោះ ក៏ដឹងថា បើទ្រង់នឿយណាយដោយធម្មតា នឹងយ