គាថាទី ២២

ក្បាលទី 37 · ទំព័រ 235

បច្ចេកពោធិញ្ញាណដែលសម្រេចហើយ ឬកន្លងផុតទិដ្ឋិដែលជាសត្រូវបានហើយ ដោយសមថវិបស្សនាដោយខ្លួនឯង ដល់នូវភាពជាបុគ្គលទៀង ដោយមគ្គ ខាងដើម មានមគ្គដែលបានចំពោះហើយ ដោយមគ្គដ៏សេសទាំងឡាយ ឬមាន ញាណកើតហើយដោយផលញ្ញាណ បានសម្រេចហើយ នូវញាណទាំងពួង ដោយខ្លួនឯង ព្រោះហេតុនោះ ទើបបុគ្គលនោះ ឈ្មោះថា អនញ្ញនេយ្យោ ដែលបុគ្គលដទៃមិនគប្បីដឹកនាំ ។ បទដ៏សេស គប្បីជ្រាបដោយន័យដែល ពោលហើយនោះឯង ។ គាថាថា និល្លោលុបេ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា វិសូទៈ គឺចុងភៅរបស់ព្រះបាទពារាណសី ចម្អិនព្រះក្រយាហារក្នុងចន្លោះ បង្អោនថ្វាយព្រះក្រយាហារដែលគួរសោយ និងមានរសឆ្ងាញ់ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ការឃើញភោជនដែលជាទីត្រេកអរនៃចិត្ត ជា រសដ៏ប្រសើរ ព្រះរាជាគប្បីប្រទានទ្រព្យដល់អញ ។ ដោយក្លិនបុណ្ណោះ ព្រះ ក្រយាហារនោះ ញ៉ាំងនូវបំណងដែលនឹងសោយឲ្យកើតឡើង ដល់ព្រះរាជា ទើបធ្វើឲ្យទឹកមាត់កើតឡើងក្នុងព្រះឱស្ឋ លុះទ្រង់ដាក់ព្រះក្រយាហារមួយមាត់ ដំបូងចូលក្នុងព្រះឱស្ឋ បសាទសម្រាប់ទទួលរស ៧ ពាន់ ក៏ជ្រួតជ្រាបដូច ត្រូវទឹកអម្រឹត ដូច្នោះ ។ អ្នកវិសេស គិតថា ឥឡូវនេះ ព្រះរាជាទ្រង់នឹង ព្រះរាជទានដល់អញ ចំណែកព្រះរាជាទ្រង់ព្រះរាជតម្រិះថា អ្នកវិសេស សមគួរដល់សក្ការៈ តែមិនត្រាស់ពាក្យណាមួយ ដោយទ្រង់ព្រះតម្រិះថា កិត្តិសព្ទដែលអាក្រក់ គប្បីល្បីដល់អញ ដែលធ្វើសក្ការៈដល់ចុងភៅថា ព្រះរាជា នេះជាអ្នកល្មោភក្នុងរស ។