គាថាទី ២៣

ក្បាលទី 37 · ទំព័រ 239

ជាដើម រាគកសាវៈ ឈ្មោះថា កម្ចាត់ស្រេចហើយ ព្រោះមិនមានការលុប គុណ ទោសកសាវៈ ឈ្មោះថា កម្ចាត់ស្រេចហើយដូចគ្នា ។ បទថា និរាសយោ គឺមិនមានតណ្ហា ។ បទថា សព្វលោកេ បានដល់ ក្នុងលោកទាំងមូល អធិប្បាយថា ជាបុគ្គលវៀរចាកភវតណ្ហានិងវិភវតណ្ហា ក្នុងភពទាំង ៣ ឬក្នុងអាយតនៈ ១២ ។ បទដ៏សេស គប្បីជ្រាបដោយន័យ ដែលពោលមកហើយនោះឯង ។ ម្យ៉ាងទៀត អ្នកសិក្សា កាលពោលបាទ ទាំង ៣ ហើយ គប្បីធ្វើការភ្ជាប់ក្នុងបាទនេះ យ៉ាងនេះថា គប្បីត្រាច់ទៅតែ ម្នាក់ឯង ឬយ៉ាងនេះថា គប្បីអាចត្រាច់ទៅម្នាក់ឯង ដូច្នេះ ។ គាថាថា បបំ សហាយំ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះរាជាមួយអង្គក្នុងនគរពារាណសី ទ្រង់ធ្វើប្រទក្សិណព្រះនគរ ដោយអានុភាពនៃព្រះរាជាដែលជាធំក្រៃលែង ទ្រង់ឃើញមនុស្សទាំងឡាយជញ្ជូនស្រូវចាស់ជាដើម ចេញអំពីជង្រុកមកដាក់ខាងក្រៅ ទើបត្រាស់ សួរអមាត្យទាំងឡាយថា នែអមាត្យ នេះជាអ្វី អមាត្យទាំងឡាយក្រាបទូល ថា បពិត្រមហារាជ ក្នុងកាលឥឡូវនេះ ស្រូវថ្មីកើតឡើង ទើបមនុស្សទាំង នេះចោលស្រូវចាស់ ដើម្បីឲ្យជង្រុកទំនេរ សម្រាប់ដាក់ស្រូវថ្មីទាំងនោះ ព្រះរាជា ត្រាស់ថា នែអមាត្យ វត្ថុសម្រាប់ស្នំ និងពលជាដើម បរិបូណ៌ហើយឬ អមាត្យទូលថា បពិត្រព្រះអង្គ បរិបូណ៌ហើយ ព្រះរាជាត្រាស់ថា នែអមាត្យ បើដូច្នោះ ចូរសាងរោងទាន យើងនឹងឲ្យទាន កុំឲ្យស្រូវទាំងនេះវិនាសទៅទទេ ឡើយ ។ លំដាប់នោះ អមាត្យដែលជាមិច្ឆាទិដ្ឋិម្នាក់ទូលថា បពិត្រព្រះអង្គ ទាន ដែលឲ្យហើយមិនមានផលទេ ពាលក្តី បណ្ឌិតក្តី ស្ទុះទៅ អន្ទោលទៅ នឹង ធ្វើទីបំផុតទុក្ខបាន ដូច្នេះហើយ ទូលឃាត់ព្រះរាជានោះ អស់វារៈ ២ ដង សូម្បីលើកទី ៣ ព្រះរាជាក៏ទ្រង់ឃើញមនុស្សទាំងឡាយ ចោ