គាថាទី ២៤
គាថាថា ពហុស្សុតំ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងកាលមុន ព្រះបច្ចេកពោធិសត្វ ៨ អង្គ បួសហើយក្នុង សាសនារបស់ព្រះដ៏មានព្រះភាគ ព្រះនាមកស្សបៈ បំពេញគតបច្ចាគតវត្ត ហើយ កើតក្នុងទេវលោក រឿងទាំងអស់ដូចគ្នាតាមដែលពោលហើយ ក្នុង អនវជ្ជភោជិគាថានោះឯង ។ ឯការដែលប្លែកគ្នា មានដូច្នេះ ព្រះរាជា ទ្រង់អារាធនាឲ្យព្រះបច្ចេកពុទ្ធទាំងឡាយអង្គុយហើយ ទើប ត្រាស់ថា លោកម្ចាស់ទាំងឡាយឈ្មោះអ្វី ព្រះបច្ចេកពុទ្ធទាំងនោះទូលថា មហាបពិត្រ ពួកអាត្មាឈ្មោះពហុស្សូត ។ ព្រះរាជាទ្រង់មានព្រះហបឫទ័យ សោមនស្សថា អញក៏មានឈ្មោះសុតព្រហ្មទត្ត រមែងមិនដល់នូវការ ឆ្អែត ដោយសុតៈ ណ្ហើយចុះ អញនឹងស្តាប់ធម្មទេសនា ដែលមានន័យដ៏វិចិត្រ ក្នុងសម្នាក់របស់ព្រះបច្ចេកពុទ្ធទាំងនោះ ដូច្នេះហើយ ថ្វាយទឹកទក្ខិណោទក ទ្រង់អង្គាសហើយ ក្នុងទីបំផុតនៃភត្តកិច្ច ទ្រង់ទទួលបាត្ររបស់ព្រះសង្ឃត្ថេរ ទ្រង់ថ្វាយបង្គំប្រថាប់គង់ខាងមុខដោយព្រះតម្រាស់ថា បពិត្រលោកម្ចាស់ សូម លោកម្ចាស់សម្តែងធម្មកថាចុះ ព្រះបច្ចេកពុទ្ធទូលថា មហាបពិត្រ សូមមហាប ពិត្រ មានសេចក្តីសុខ សូមលះបង់នូវរាគៈ ហើយក្រោកចៀសចេញទៅ ។ ព្រះរាជាទ្រង់ព្រះតម្រិះថា ព្រះបច្ចេកពុទ្ធអង្គនេះ មិនមែនពហុស្សូត អង្គទី ២ ពិតជាពហុស្សូត ទើបទ្រង់និមន្តដើម្បីឆាន់ក្នុងថ្ងៃស្អែក ដោយព្រះរាជតម្រិះថា អញនឹងស្តាប់ធម្មទេសនាដ៏វិចិត្រ ក្នុងថ្ងៃស្អែកនេះ ទ្រង់និមន្តព្រះបច្ចេកពុទ្ធ