គាថាទី ២៥

ក្បាលទី 37 · ទំព័រ 245

បុច្ឆាប្បដិភាណ ធម៌ មានមគ្គជាដើម ដែលមិត្តណាចាក់ធ្លុះហើយ មិត្តនោះ ឈ្មោះថា មានបដិវេធប្បដិភាណ ។ បុគ្គលគប្បីគប់មិត្តដែលជាពហូសូត ទ្រទ្រង់នូវធម៌ដ៏ក្រៃលែងដោយគុណ មានបដិភាណនោះ គឺមានសភាពបែប នោះ បន្ទាប់អំពីនោះ ស្គាល់ប្រយោជន៍ទាំងឡាយជាច្រើន មានប្រយោជន៍ របស់ខ្លួន ប្រយោជន៍អ្នកដទៃ និងប្រយោជន៍ទាំងពីរ ឬដោយទិដ្ឋធម្មិកត្ថប្រយោជន៍ សម្បរាយិកត្ថប្រយោជន៍ និងបរមត្ថប្រយោជន៍ ដោយអានុភាពនៃ មិត្តនោះ បន្ទាប់អំពីនោះ កម្ចាត់នូវសេចក្តីសង្ស័យបានហើយ ក្នុងឋានៈជាទីតាំង នៃសេចក្តីសង្ស័យទាំងឡាយ មានក្នុងអតីតកាល អាត្មាអញមានហើយឬហ្ន៎ ជាដើម ដូច្នេះហើយ នាំចេញទៅនូវការងឿងឆ្ងល់ឲ្យអស់ទៅ មានកិច្ចទាំងពួង ដែលធ្វើហើយយ៉ាងនេះ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាសដូច្នោះ ។ គាថាថា ខិឌ្ឌំ រតឹ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ក្នុងក្រុងពារាណសី ព្រះរាជាព្រះនាមវិភូសកព្រហ្មទត្ត សោយយាគូ ឬព្រះក្រយាហារអំពីព្រលឹម ទ្រង់តាក់តែងព្រះកាយដោយគ្រឿងអលង្ការច្រើន ប្រភេទ ទ្រង់ឆ្លុះព្រះកាយទាំងមូលត្រង់កញ្ចក់ធំ ទ្រង់យកគ្រឿងអលង្ការដែល មិនត្រូវការចេញ ឲ្យភ្នាក់ងារតាក់តែងដោយគ្រឿងប្រដាប់ដទៃ ថ្ងៃមួយ កាល ទ្រង់ធ្វើយ៉ាងនេះ ក៏ដល់ពេលសោយព្រះក្រយាហារថ្ងៃត្រង់ កាលនោះ ទ្រទ្រង់ តាក់តែងមិនទាន់ស្រេចបាច់ឡើយ ទ្រង់ក៏ជួតព្រះសីសៈដោយសំពត់ សោយ ហើយយាងចូលទីបន្ទំក្នុងពេលថ្ងៃ កាលទ្រង់ក្រោកឡើង ទ្រង់ធ្វើយ៉ាងនោះ ទៀត ព្រះអាទិត្យក៏អស្តង្គត ក្នុងថ្ងៃទី ២ ក្តី ក្នុងថ្ងៃទី ៣ ក្តី ទ្រង់ក៏ធ្វើយ៉ាង នោះ កាលទ្រង់ខ្វល់ខ្វាយដោយការតាក់តែងយ៉ាងនោះ ក៏កើតរោគឈឺត្រង់ ព្រះបិដ្ឋិ ។