គាថាទី ២៧
បទថា ពន្ធវានិ បានដល់ ផៅពង្ស ៤ ប្រភេទ គឺញាតិ គោត្ត មិត្ត និងសម្លាញ់ដែលរៀនសិប្បៈ ។ បទថា យថោធិកានិ បានដល់ ដែលតាំង នៅតាមចំណែករៀងៗខ្លួននោះឯង ។ បទដ៏សេស មានន័យដូចពោលហើយ នោះឯង ។ គាថាថា សង្គោ ឯសោ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងនគរពារាណសី មានព្រះរាជាមួយអង្គ ព្រះនាមព្រះបាទ លោលព្រហ្មទត្ត ។ ព្រះរាជាសោយយាគូ ឬសោយព្រះក្រយាហារអំពីព្រលឹម ទ្រង់ទតអ្នករបាំ ៣ ប្រភេទ ក្នុងប្រាសាទទាំង ៣ ។ ពាក្យថា អ្នករបាំ ៣ ប្រភេទ បានដល់ អ្នករបាំដែលមកអំពីព្រះរាជាក្នុងអតីត ១ អ្នករបាំដែល មកអំពីព្រះរាជាបន្ទាប់មក ១ អ្នករបាំដែលតាំងឡើងក្នុងរជ្ជកាលរបស់ព្រះអង្គ ១ ។ ក្នុងថ្ងៃមួយ ទ្រង់យាងចូលកាន់ប្រាសាទរបស់អ្នករបាំវ័យក្មេង តាំងអំពី ព្រលឹម ស្រីអ្នករបាំទាំងឡាយគិតថា ពួកយើងនឹងឲ្យព្រះរាជាទ្រង់ត្រេកអរ ទើបប្រកបការរាំ ការច្រៀង និងការប្រគំដែលគួរឲ្យចាប់ចិត្តក្រៃលែង ដូចស្រី ទេពអប្សរ របស់សក្កទេវរាជ ដូច្នោះ ព្រះរាជាទ្រង់មិនពេញព្រះរាជហបឫទ័យ ក្នុងការរាំរបស់អ្នករបាំវ័យក្មេងទាំងឡាយនោះ ទ្រង់មិនអស្ចារ្យ ទើបយាងទៅកាន់ ប្រាសាទរបស់អ្នករបាំវ័យកណ្តាល ស្ត្រីអ្នករបាំទាំងឡាយ ក៏បានធ្វើយ៉ាង នោះដូចគ្នា ទ្រង់មិនពេញព្រះរាជហបឫទ័យ ក្នុងស្រីវ័យកណ្តាលនោះដូចគ្នា ទើបយាងទៅកាន់ប្រាសាទអ្នករបាំវ័យចាស់ ស្ត្រីអ្នករបាំទាំងនោះ ក៏ធ្វើយ៉ាង នោះដូចគ្នា ។ ព្រះរាជាឃើញការរាំ ដូចគ្នានឹងការលេងគ្រោងឆ្អឹង ព្រោះស្រីអ្នករបាំ ទាំងនោះជាមនុស្សចាស់ កន្លងទៅ ២-៣ រជ្ជកាលមកហើយ ទ្រង់ស្តាប់សំឡេង ច្រៀងក៏មិនពីរោះ ទើបយាងទៅកាន់ប្រាសាទអ្នករបាំវ័យក្មេង ប្រាសាទអ្នក របាំវ័យកណ្តាល ទៅមកៗ យ៉