គាថាទី ៣១

ក្បាលទី 37 · ទំព័រ 259

គាថាថា រសេសុ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះបាទពារាណសីមួយអង្គ ទ្រង់ចោមរោមដោយបុត្តអមាត្យ ទាំងឡាយ ក្នុងព្រះរាជឧទ្យាន ទ្រង់លេងកីឡាក្នុងស្រះបោក្ខរណី ដែលមាន ផ្ទាំងថ្ម ក្នុងព្រះរាជឧទ្យានអ្នកពិសេសកាន់រសនៃសាច់ទាំងពួង ផ្សំព្រះ ក្រយាហារ ក្នុងរវាង ( កាល ) ដែលចម្អិនល្អក្រៃលែង ដូចអមតៈហើយ បង្អោនថ្វាយដល់ព្រះរាជា ព្រះរាជាទ្រង់ដល់នូវការជាប់ជំពាក់ក្នុងព្រះក្រយាហារនោះ ទ្រង់មិនប្រទានអ្វីដល់បុគ្គលណាឡើយ សោយតែមួយព្រះអង្គឯង ទ្រង់ក្រសាលក្នុងទឹក និងយាងចេញក្នុងពេលងងឹត ក៏ប្រញាប់ប្រញាល់ សោយ មិនបាននឹកដល់បរិជនដែលទ្រង់ធ្លាប់សោយជាមួយគ្នា មកអំពីកាល មុន ។ លុះដល់ពេលខាងក្រោយ ទ្រង់រពឫកបានថា ឱ អញធ្វើបាប អញជា អ្នកត្រូវចំណង់ក្នុងរសអាហារគ្របសង្កត់ ភ្លេចនឹកដល់ជនទាំងពួង បរិភោគ តែម្នាក់ឯង ណ្ហើយចុះ អញនឹងសង្កត់ចំណង់ក្នុងរស ដូច្នេះហើយ ទ្រង់លះរា ជសម្បត្តិ ទ្រង់ព្រះផ្នួស ចម្រើនវិបស្សនា ទ្រង់ក៏ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ ទ្រង់តិះដៀលបដិបត្តិក្នុងកាលមុនរបស់ព្រះអង្គ ទើបត្រាស់ ឧទានគាថានេះ ដែលសម្តែងដល់បដិបទា ដែលជាបដិបក្ខចំពោះបដិបត្តិក្នុង កាលមុននោះថា បុគ្គលមិនធ្វើសេចក្តីប្រាថ្នា ក្នុងរសទាំងឡាយ ជាអ្នកមិនល្មោភ ( ក្នុងអាហារ ) មិនចិញ្ចឹមអ្នកដទៃ ជាអ្នកត្រាច់ទៅតាមច្រក មិន មានចិត្តជាប់ចំពាក់ក្នុងត្រកូលផ្សេងៗ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា រសេសុ សេចក្តីថា មិនធ្វើនូវការត្រេកអរ គឺមិនធ្វើការជាប់ក្នុងរសដែលគួរលិទ្ធភ្លក្សទាំងឡាយ មានរសជូរ ផ្អែម ល្វីង ហឹរ ប្រៃ ហាង ចត់ជាដើម មានអធិប្បាយថា មិនញ