គាថាទី ៣២

ក្បាលទី 37 · ទំព័រ 261

ឈ្មោះថា មិនចិញ្ចឹមអ្នកដទៃ ព្រោះមិនចិញ្ចឹមកិលេសទាំងនោះ ។ បទថា សបទានចារី សេចក្តីថា មានប្រក្រតីត្រាច់ទៅដោយការមិន ឆ្លងលំដាប់ គឺមានប្រក្រតីត្រាច់ទៅតាមលំដាប់ មិនលះលំដាប់នៃផ្ទះ ចូលទៅកាន់ ត្រកូលរបស់បុគ្គលស្តុកស្តម្ភ និងត្រកូលរបស់អ្នកក្រីក្រ ដើម្បីបិណ្ឌបាត រឿយៗ ។ បទថា កុលេ កុលេ អប្បដិពទ្ធចិត្តោ សេចក្តីថា ជាអ្នកមានចិត្តមិន ជាប់ជំពាក់ដោយអំណាចនៃកិលេស ក្នុងត្រកូលណាមួយ ក្នុងបណ្តាត្រកូល ទាំងឡាយ មានត្រកូលស្តេចជាដើម ជាបុគ្គលថ្មីជានិច្ច ដូចព្រះចន្ទ ។ បទ ដ៏សេស មានន័យដូចពោលហើយនោះឯង ។ គាថាថា បហាយ បញ្ចាវរណានិ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះរាជាមួយអង្គក្នុងនគរពារាណសី ទ្រង់បានបឋមជ្ឈាន ទ្រង់លះរាជសម្បត្តិដើម្បីរក្សាឈាន ទ្រង់បួសហើយ ចម្រើនវិបស្សនា ទ្រង់ ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ ដើម្បីសម្តែងសម្បទាបដិបត្តិរបស់ ព្រះអង្គ ទើបត្រាស់ឧទានគាថានេះថា បុគ្គលលះបង់នូវនីវរណៈទាំង ៥ បន្ទោបង់នូវឧបក្កិលេសនៃចិត្ត ទាំងអស់ចេញបាន ជាអ្នកមិនអាស្រ័យ ( ដោយតណ្ហា ) កាត់បង់ នូវទោស ដែលកើតអំពីសេចក្តីស្រឡាញ់ហើយ គប្បីត្រាច់ ទៅតែម្នាក់ឯង ដូចកុយរមាស ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា អាវរណានិ បានដល់ នីវរណៈទាំងឡាយ នោះឯង នីវរណៈទាំងនោះ ដោយអត្ថបានពោលហើយ ក្នុងឧរគសូត្រ នីវរណៈ ទាំងនោះ ព្រោះរារាំងនូវចិត្តដូចពពកជាដើម ដែលបិទបាំងព្រះចន្ទ និងព្រះ អាទិត្យ ព្រោះហេតុនោះ ទើបហៅថា ធម៌ជាគ្រឿងរារាំងចិត្ត លះនូវនីវរណៈ ទាំងនោះដោយឧបចារៈ ឬដោយអប្បនា ។