គាថាទី ៣៤
សេចក្តីទាំងអស់នោះ ខ្ញុំពោលហើយ ក្នុងអដ្ឋកថាធម្មសង្គហៈ ឈ្មោះ អដ្ឋសាលិនី ។ ព្រោះបុគ្គលលះទុក្ខ ទោមនស្ស និងសុខក្នុងកាលមុនបាន គឺក្នុងឈានទាំង ៣ មានបឋមជ្ឈានជាដើម ទើបលះសោមនស្សក្នុងចតុត្ថជ្ឈាន នោះឯង បានឧបេក្ខាដែលស្ងប់បរិសុទ្ធ ដោយបដិបទានេះ គប្បីត្រាច់ទៅតែ ម្នាក់ឯង ។ បទដ៏សេស ក្នុងទីទាំងពួង ប្រាកដច្បាស់ហើយ ។ គាថាថា អារទ្ធវីរិយោ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះបាទបច្ចន្តរាជមួយអង្គ ទ្រង់មានពលទាហានប្រមាណ ១ ពាន់ ទ្រង់មានព្រះរាជសម្បត្តិតិច តែមានព្រះបញ្ញាច្រើន ថ្ងៃមួយ ព្រះរាជា ទ្រង់ព្រះរាជតម្រិះថា អាត្មាអញជាស្តេចក្រីក្រក៏ពិត តែអញមានបញ្ញាអាច ដណ្តើមយកជម្ពូទ្វីបទាំងមូលបាន ដូច្នេះហើយ ទ្រង់បញ្ជូនទូតដល់ព្រះបាទ សាមន្តរាជថា ខាងក្នុង ៧ ថ្ងៃចូរឲ្យរាជសម្បត្តិដល់យើង ឬក៏ច្បាំង ។ បន្ទាប់ អំពីនោះ ទ្រង់ប្រជុំពួកអមាត្យរបស់ទ្រង់ហើយ ត្រាស់ថា យើងមិនបានប្រឹក្សា ជាមួយពួកលោក បានធ្វើនូវការរួសរាន់បញ្ជូនទូតយ៉ាងនេះដល់ព្រះរាជាឈ្មោះ នោះ តើគប្បីធ្វើដូចម្តេច អមាត្យទាំងឡាយនោះទូលថា បពិត្រមហារាជ ទ្រង់ អាចហៅទូតនោះត្រឡប់ឬ ព្រះរាជាត្រាស់ថា មិនអាច ទូតនោះទៅហើយ អមាត្យទូលថា បើយ៉ាងនោះ ពួកទូលបង្គំត្រូវទ្រង់ឲ្យវិនាសហើយ ព្រោះ ហេតុនោះ ការស្លាប់ដោយដៃរបស់អ្នកដទៃជាទុក្ខ ណ្ហើយចុះ ពួកទូលបង្គំ នឹងសម្លាប់គ្នាឲ្យស្លាប់ ឬសម្លាប់ខ្លួនឯងឲ្យស្លាប់ ឬចងកផឹកថ្នាំពិសឲ្យស្លាប់ ។