គាថាទី ៣៥
គាថាថា បដិសល្លានំ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ គាថានេះ មានអត្ថុប្បត្តិហេតុដូចគ្នានឹងអាវរណគាថានោះឯង ទើបមិន មានការប្លែកគ្នាណាមួយឡើយ តែគប្បីជ្រាបវិនិច្ឆ័យក្នុងអត្ថវណ្ណនា ។ បទថា បដិសល្លានំ បានដល់ ការវិលត្រឡប់ចាកសត្វ សង្ខារនោះៗ ហើយពួនសម្ងំ អធិប្បាយថា ការសេពនូវភាពមានខ្លួនតែម្នាក់ឯង ភាពជា អ្នកមានខ្លួនតែម្នាក់ឯង កាយវិវេក ។ ចិត្តវិវេក ហៅថា ឈាន ព្រោះដុតនូវធម៌ដែលជាសត្រូវ និងព្រោះចូលទៅ សម្លឹងអារម្មណ៍ និងលក្ខណៈ ក្នុងបទនោះ សមាបត្តិ ៨ ហៅថា ឈាន ព្រោះដុតនូវធម៌ដែលជាសត្រូវ មាននីវរណៈជាដើម និងព្រោះចូលទៅសម្លឹង អារម្មណ៍ ។ ក្នុងគាថានេះ វិបស្សនាមគ្គ និងផល ហៅថា ឈាន ព្រោះដុតនូវ ធម៌ដែលជាសត្រូវ មានសត្តសញ្ញាជាដើម និងព្រោះចូលទៅសម្លឹងលក្ខណៈ នោះៗ ឯង តែក្នុងទីនេះ លោកបំណងយកអារម្មណូបនិជ្ឈានបុណ្ណោះ មិន លះ គឺមិនលះបង់ មិនលែងចោលនូវការពួនសម្ងំក្នុងឈាននោះ ដោយ ប្រការដូច្នេះ ។ បទថា ធម្មេសុ សេចក្តីថា ក្នុងធម៌មានបញ្ចក្ខន្ធជាដើម ដែលចូលដល់ វិបស្សនា ។ បទថា និច្ចំ បានដល់ ជានិច្ច រឿយៗ ។ បទថា អនុធម្មចារី សេចក្តីថា ប្រព្រឹត្តវិបស្សនាដែលទៅតាម ព្រោះ ប្រារព្ធធម៌ទាំងនោះប្រព្រឹត្តទៅ ។ ម្យ៉ាងទៀត លោកុត្តរធម៌ ៩ ឈ្មោះថា ធម៌