គាថាទី ៣៦

ក្បាលទី 37 · ទំព័រ 272

ធម៌ដែលអនុលោម បានដល់ ធម៌ទាំងនោះ ឈ្មោះថា អនុធម៌ ពាក្យថា អនុធម៌ នោះ ជាឈ្មោះរបស់វិបស្សនា ។ ក្នុងគាថានោះ កាលគួរនឹងពោល ធម្មានំ និច្ចំ អនុធម្មចារី ព្រះបច្ចេកពុទ្ធក៏ពោលថា ធម្មេសុ ដោយការ ផ្លាស់វិភត្តិ ដើម្បីងាយស្រួលដល់ការចងគាថា ។ បទថា អាទីនវំ សម្មសិតា ភវេសុ សេចក្តីថា គប្បីជ្រាបការប្រកប សេចក្តីយ៉ាងនេះថា បុគ្គលពិចារណាឃើញទោស មានការមិនទៀងជាដើម ក្នុងភពទាំង ៣ ដោយវិបស្សនា ពោល គឺភាពជាអ្នកប្រព្រឹត្តតាមធម៌នោះ សម្រេចហើយនូវកាយវិវេក និងចិត្តវិវេកនេះ ដោយបដិបទា ពោល គឺ វិបស្សនា ដែលដល់កំពូលយ៉ាងនេះ ព្រោះហេតុនោះ គប្បីពោលថា គប្បី ត្រាច់ទៅតែម្នាក់ឯង ។ គាថាថា តណ្ហក្ខយំ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះបាទពារាណសី ទ្រង់ធ្វើប្រទក្សិណព្រះនគរ ដោយរាជានុភាពដ៏ធំ សត្វទាំងឡាយមានហទយៈវិលទៅហើយ ព្រោះលម្អនៃព្រះវរកាយ របស់ព្រះរាជា ទើបទៅខាងមុខខ្លះ ខាងក្រោយខ្លះ ចំហៀងសងខាងខ្លះ ក៏គង់ ត្រឡប់មកសម្លឹងមើលព្រះរាជាអង្គនោះឯង ។ តាមប្រក្រតី សត្វលោកមិន ឆ្អែតក្នុងការមើលព្រះសម្ពុទ្ធ និងការមើលព្រះចន្ទពេញវង់ សមុទ្រ និងព្រះរាជា ។ ក្នុងខណៈនោះ សូម្បីភរិយារបស់កុដុម្ពិកៈម្នាក់ ឡើងកាន់ប្រាសាទជាន់ លើ បើកបង្អួចសម្លឹងមើល ព្រះរាជាទ្រង់ឃើញនាងបុណ្ណោះ ទ្រង់ក៏មាន ព្រះរាជហបឫទ័យប្រតិព័ទ្ធ ទើបត្រាស់ប្រាប់អមាត្យថា នែសម្លាញ់ ចូរអ្នកដឹង ថា ស្រីនេះ មានប្តី ឬមិនទាន់មានប្តី ។