គាថាទី ៣៨
មិនជាប់ដោយទឹក ដូច្នោះ បុគ្គលមិនតក់ស្លុត មិនជាប់ មិនជំពាក់ដោយ អំណាចនៃការលះអវិជ្ជា តណ្ហា និងអកុសលមូល ៣ តាមសេចក្តីពិតដោយ សមថវិបស្សនា និងដោយសីលក្ខន្ធ សមាធិក្ខន្ធ និងបញ្ញាខន្ធ បណ្ឌិតគប្បី ជ្រាបដោយប្រការដូច្នេះ បទដ៏សេស មានន័យដូចពោលហើយនោះឯង ។ គាថាថា សីហោ យថា ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះបាទពារាណសីមួយអង្គយាងទៅបង្រ្កាបជាយដែនដែល បះបោរ ទ្រង់លះបង់ផ្លូវ ក្នុងស្រុកធំ និងស្រុកតូច ទ្រង់ជ្រើសរើសផ្លូវ ដែលជាព្រៃ ព្រោះជាផ្លូវត្រង់ យាងទៅដោយសេនាធំ ។ សម័យនោះ រាជសីហ៍កំពុងដេកអាំងថ្ងៃត្រង់ជើងភ្នំមួយ រាជបុរសឃើញ រាជសីហ៍នោះហើយ ទូលព្រះរាជាៗ ទ្រង់ព្រះរាជតម្រិះថា បានឮថា រាជសីហ៍ មិនតក់ស្លុតដោយសំឡេង ទើបត្រាស់ឲ្យធ្វើសំឡេងដោយសំឡេងស្គរ ស័ង្ខ និងស្គរតូចជាដើម រាជសីហ៍ដេកយ៉ាងនោះឯង ទ្រង់ឲ្យបន្លឺសំឡេង លើកទី ២ ក៏ដេកយ៉ាងនោះ ទ្រង់ឲ្យធ្វើសំឡេងលើកទី ៣ រាជសីហ៍ក៏គិតថា សត្រូវរបស់អញមាន ក៏ក្រោកឡើងឈរយ៉ាងសង្ញារដោយជើងទាំង ៤ បន្លឺ សីហនាទ ពលនិកាយទាំងឡាយ មានហ្មដំរីជាដើម បានស្តាប់សំឡេងនោះ ក៏ចុះអំពីពាហនៈ មានដំរីជាដើមរត់ចូលកម្ពោតព្រៃ ពួកដំរី និងពួកសេះ ក៏រត់ទៅកាន់ទិសតូច ទិសធំ សូម្បីដំរីទីនាំងរបស់ព្រះរាជា ក៏នាំព្រះរាជា ចូលក្នុងព្រៃគេចទៅ ទ្រង់មិនអាចឲ្យដំរីព្រះទីនាំងឈប់បាន ទ្រង់ក៏តោងមែក ឈើសម្រូតចុះមកដី ហើយយាងទៅដោយផ្លូវចង្អៀត ដែលល្មមតែមនុស្ស ម្នាក់ដើរបាន ដល់លំនៅរបស់ព្រះបច្ចេកពុទ្ធទាំងឡាយ ទើបត្រាស់សួរព្រះ បច្ចេកពុទ្ធទាំងឡាយក្នុងទីនោះថា បពិត្រលោកម្ចាស់ លោកម្ចាស់បានស្តាប់ សំឡេងខ្លះទេ ព្រះបច្ចេកពុទ្ធពោលថា មហាបពិត្រ អាត្មាបានស្តាប