គាថាទី ៤០

ក្បាលទី 37 · ទំព័រ 284

មុទិតានោះ ឬចេញចាកឈានដែលមិនមានបីតិក្រៅអំពីនេះ ហើយ សេពឧបេក្ខា ហៅថា សេពក្នុងកាល ឬហៅថា សេពក្នុងកាលដែលជា ផាសុក ដើម្បីនឹងសេព ។ បទថា សព្វេន លោកេន អវិរុជ្ឈមានោ សេចក្តីថា មិនត្រេកអរ ដោយលោកទាំងពួង ក្នុងទិសទាំង ១០ ។ ពិត ហើយ ព្រោះភាពដែលធម៌ទាំងឡាយ មានមេត្តាជាដើម ដែលខ្លួនចម្រើន ហើយ សត្វទាំងឡាយក៏ជាបុគ្គលមិនគួរស្អប់ បដិឃៈ ដែលបង្កនូវសេចក្តី ក្រោធក្នុងសត្វទាំងឡាយ រមែងស្ងប់រម្ងាប់ ព្រោះហេតុនោះ ទើបព្រះបច្ចេកពុទ្ធពោលថា មិនថ្នាំងថ្នាក់ចំពោះសត្វលោក ដូច្នេះ ។ សេចក្តីសង្ខេបក្នុងគាថា នេះ មានប្រមាណបុណ្ណោះ ចំណែកមេត្តាទិកថា ខ្ញុំបានពោលហើយក្នុងអដ្ឋកថា ធម្មសង្គហៈ ឈ្មោះអដ្ឋសាលិនី ។ បទដ៏សេស ដូចគ្នានឹងន័យមុន នោះឯង ។ គាថាថា រាគញ្ច ទោសញ្ច ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះបច្ចេកពុទ្ធ ឈ្មោះមាតង្គៈ ជាអង្គចុងក្រោយនៃព្រះ បច្ចេកពុទ្ធទាំងឡាយ នៅអាស្រ័យនគររាជគ្រឹះ ក្នុងកាលនោះ កាលព្រះ ពោធិសត្វនៃយើងកើតហើយ ទេវតាទាំងឡាយនាំគ្នាមក ដើម្បីប្រយោជន៍ ក្នុងការបូជាព្រះពោធិសត្វ ឃើញមាតង្គបច្ចេកពុទ្ធនោះហើយ ពោលថា លោកនិទុ៌ក្ខ លោកនិទុ៌ក្ខ ព្រះពុទ្ធកើតហើយក្នុងលោក ។ ព្រះបច្ចេកពុទ្ធនោះចេញចាកនិរោធ បានស្តាប់សំឡេងនោះហើយ ឃើញ នូវការអស់ទៅនៃជីវិតរបស់ខ្លួននោះឯង ទើបហោះទៅកាន់ភ្នំឈ្មោះមហាបបាតៈ ក្នុងហិមវន្តប្បទេស ដែលជាទីបរិនិព្វានរបស់ព្រះបច្ចេកពុទ្ធទាំងឡាយនោះ ដាក់គ្រោងឆ្អឹងរបស់ព្រះបច្ចេកពុទ្ធ ដែលបរិនិព្វានហើយក្នុងកាលមុន ក្នុង ជ្រោះអង្គុយត្រង់ផ្ទាំងថ្ម បានពោលគាថានេះថា បុគ្គលលះបង់រាគៈផង ទោសៈផង មោហៈផង ទម្លាយនូវ សំយោជនៈទាំងឡាយ មិនតក់ស្លុតក្នុងកា