អដ្ឋកថាកសិភារទ្វាជសូត្រ
[ ៤-៥ ] កសិភារទ្វាជសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ សូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះដ៏មានព្រះភាគគង់នៅក្នុងព្រាហ្មណគាម ឈ្មោះឯកនាឡា ក្នុងទក្ខិណាគិរីវិហារនាដែនមគធៈ ទ្រង់ញ៉ាំងបុរេភត្តកិច្ចស្រេចហើយ ក្នុងបណ្តាពុទ្ធកិច្ច ២ យ៉ាងនេះ គឺបុរេភត្តកិច្ច ១ បច្ឆាភត្តកិច្ច ១ ក្នុងវេលា ស្រេចបច្ឆាភត្តកិច្ច ទ្រង់ប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ ទ្រង់ឃើញ ព្រាហ្មណ៍ឈ្មោះកសិភារទ្វាជៈ ដល់ព្រមដោយឧបនិស្ស័យនៃអរហត្ត ទ្រង់ ជ្រាបថា កាលតថាគតទៅក្នុងព្រាហ្មណគាមនោះហើយ កថានឹងប្រព្រឹត្តទៅ បន្ទាប់អំពីនោះ ក្នុងពេលចប់គាថា ព្រាហ្មណ៍នោះស្តាប់ធម្មទេសនា បួស ហើយនឹងសម្រេចអរហត្ត ដូច្នេះ ទើបយាងទៅក្នុងព្រាហ្មណគាមនោះ ទ្រង់ ញ៉ាំងកថាឲ្យតាំងឡើងហើយ ត្រាស់សូត្រនេះ ។ បុរេភត្តកិច្ចក ្នុងព្រះសូត្រនោះ គប្បីមានពាក្យសួរថា បុរេភត្តកិច្ចរបស់ព្រះពុទ្ធទាំងឡាយ ដូចម្តេច បច្ឆាភត្តកិច្ចដូចម្តេច ខ្ញុំនឹងឆ្លើយថា ព្រះដ៏មានព្រះភាគទ្រង់ធ្វើ បរិកម្មព្រះវរកាយ មានការលុបព្រះភក្ត្រជាដើម ដើម្បីទ្រង់អនុគ្រោះអ្នកឧបដ្ឋាក និងដើម្បីឲ្យព្រះវរកាយមានផាសុក ទ្រង់សម្រាកនៅលើអាសនៈដែលស្ងាត់ រហូតដល់ពេលភិក្ខាចារ ទ្រង់ចងវត្ថពន្ធចង្កេះ ឃ្លុំចីវរ កាន់បាត្រ ជួនកាល យាងទៅមួយអង្គឯង ជួនកាលមានភិក្ខុសង្ឃចោមរោម យាងទៅកាន់គាម ឬ និគមដើម្បីបិណ្ឌបាត ជួនកាលយាងទៅតាមប្រក្រតី ជួនកាលយាងទៅដោយ បាដិហារ្យ ប្រព្រឹត្តទៅសន្ធឹកសន្ធាប់ គឺខ្យល់ស្រទន់បក់ទៅខាងមុខព្រះលោកនាថ ដែលយាងទៅដើម្បីបិណ្ឌបាត ញ៉ាំងផ្ទៃដីឲ្យស្អាត មេឃបង្អុរនូវទឹក ឲ្យ ធូលីក្នុងផ្លូវស្ងប់ តាំងជាពិដានខាងលើ ខ្យល់ដទៃៗ ប