ចុន្ទសូត្រទី ៥

ក្បាលទី 37 · ទំព័រ 349

( ចុន្ទកម្មារបុត្ត ក្រាបទូលសួរព្រះមានព្រះភាគថា ) ខ្ញុំព្រះអង្គ សូមទូលសួរព្រះអង្គ ជាអ្នកប្រាជ មានបញ្ញាច្រើន ជាព្រះពុទ្ធ ជាម្ចាស់នៃធម៌ ប្រាសចាកតណ្ហា ដ៏ឧត្តមជាងសត្វ ជើងពីរ ប្រសើរជាងសារថីទាំងឡាយ តើពួកសមណៈក្នុង លោកនេះ មានប៉ុន្មាន សូមព្រះអង្គសម្តែងប្រាប់ នូវពួកស មណៈនោះឲ្យទាន ។ ( ព្រះមានព្រះភាគត្រាស់ថា ម្នាលចុន្ទ ) សមណៈមាន ត្រឹមតែ ៤ ពួក មិនមានដល់គម្រប់ ៥ ទេ កាលបើអ្នកសួរ បញ្ជាក់ហើយ តថាគតនឹងប្រាប់នូវសមណៈទាំងនោះ ដល់ អ្នក គឺសមណៈឈ្នះកិលេសដោយមគ្គ ១ សមណៈសម្តែង ប្រាប់នូវមគ្គ ១ សមណៈរស់នៅក្នុងមគ្គ ១ សមណៈប្រទូស្ត នូវមគ្គ ១ ។ ( ចុន្ទកម្មារបុត្តទូលសួរថា ) ព្រះពុទ្ធទាំងឡាយ តែង សម្តែងនូវសមណៈណា ថាជាសមណៈឈ្នះកិលេសដោយ មគ្គ សមណៈដុតបំផ្លាញនូវកិលេសដោយមគ្គ ជាបុគ្គលថ្លឹង មិនបាន រស់នៅក្នុងមគ្គ ខ្ញុំសួរហើយ សូមព្រះអង្គសម្តែងប្រាប់ ឲ្យទាន មួយទៀត សូមព្រះអង្គប្រាប់នូវសមណៈ អ្នកប្រទូស្ត នូវមគ្គ ដល់ខ្ញុំព្រះអង្គ ។ ( ព្រះមានព្រះភាគត្រាស់ថា ) សមណៈណាកន្លងផុត នូវសេចក្តីសង្ស័យ ប្រាសចាកសរគឺកិលេស ត្រេកអរក្នុងព្រះ និព្វាន មិនជាប់ជំពាក់ដោយតណ្ហា ជាអ្នកណែនាំសត្វលោក ព្រមទាំងទេវលោក ព្រះពុទ្ធទាំងឡាយ សម្តែងនូវសមណៈ បែបនោះ ថាជាអ្នកឈ្នះកិលេសដោយមគ្គ ។ សមណៈណា ក្នុងសាសនានេះ ដឹងនូវព្រះនិព្វាន ថាជាគុណជាតឧត្តមក្រៃលែង ហើយសម្តែងចែកនូវនិព្វានធម៌ ក្នុងលោកនេះ អ្នកប្រាជ ទាំងឡាយ ហៅសមណៈ ដែលជាអ្នកកាត់បង់នូវសេចក្តី សង្ស័យ ជាអ្នកប្រាជ្ញមិនមានសេចក្តីញាប់ញ័រនោះ ថាជាអ្នក សម្តែងប្រាប់មគ្គ ថាជាសមណៈទី ២ នៃភិក្ខុទាំងឡាយ ។