វសលសូត្រទី ៧

ក្បាលទី 37 · ទំព័រ 389

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រា នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ យាងទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត ។ សម័យនោះឯង អគ្គិកភារទ្វាជព្រាហ្មណ៍ ( ព្រាហ្មណ៍ឈ្មោះភារទ្វាជៈ អ្នកបង្កាត់ភ្លើង ) កំពុងបង្កាត់ភ្លើង ផ្គូផ្គងគ្រឿងបូជាក្នុងលំនៅ ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាច់ទៅកាន់ លំដាប់ច្រក ( ផ្ទះ ) ដើម្បីបិណ្ឌបាត ឆៀងចូលទៅត្រង់លំនៅរបស់អគ្គិកភារទ្វាជព្រាហ្មណ៍ ។ អគ្គិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ យាងមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលទ្រគោះទៅរកព្រះមានព្រះភាគ ថា នែស្រមណ៍កំណោរ ចូរអ្នកឈប់ក្នុងទីនេះសិន នែសមណៈ ចូរអ្នកឈប់ ក្នុងទីនេះសិន នែអ្នកថោកទាប ចូរអ្នកឈប់ក្នុងទីនេះសិន ។ កាលដែលអគ្គិកភារទ្វាជព្រាហ្មណ៍ និយាយយ៉ាងនេះហើយ ព្រះមាន ព្រះភាគត្រាស់តបនឹងអគ្គិកភារទ្វាជព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ អ្នកស្គាល់ បុគ្គលថោកទាប ឬធម៌ដែលធ្វើឲ្យថោកទាបដែរឬ ។ បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំមិនទាន់ស្គាល់បុគ្គលថោកទាប ឬធម៌ដែលធ្វើឲ្យថោកទាបទេ សូមព្រះគោតម ដ៏ចម្រើន សម្តែងធម៌ដែលជាហេតុ ឲ្យខ្ញុំស្គាល់បុគ្គលថោកទាប ឬធម៌ដែល ធ្វើឲ្យថោកទាបផង ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុង ចិត្តដោយល្អចុះ តថាគតនឹងសម្តែងប្រាប់ ។ អគ្គិកភារទ្វាជព្រាហ្មណ៍ ទទួល ស្តាប់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ សម្តែង សេចក្តីនុ៎ះថា