អត្ថរបស់សាធុសព្ទ

ក្បាលទី 37 · ទំព័រ 400

ប្រែថា បពិត្រព្រះគោតម ខ្ញុំមិនស្គាល់បុគ្គលថោកទាប ។ ការដែលបុគ្គល ដល់ព្រមដោយហេតុ សូម្បីជាបុគ្គលគ្រោតគ្រាត ព្រោះមិនបាននូវបច្ច័យ តែ លុះបានបច្ច័យ ក៏ជាបុគ្គលទន់ភ្លន់នោះជាធម្មតា ។ សាធុ សព្ទ បណ្តាបទទាំងនោះ បទថា សាធុ នេះ រមែងប្រាកដក្នុងអត្ថជាដើមថា អាយាចន គឺការសូម ១ សម្បដិច្ចន្ន គឺការទទួល ១ សម្បហំសន គឺការ ត្រេកអរ ១ សុន្ទរ គឺត្រង់ ១ ទឡិកម្ម គឺការធ្វើឲ្យមាំទាំ ១ ។ សាធុ សព្ទ ប្រាកដក្នុងការសំណូមពរ ដូចក្នុងប្រយោគជាដើមថា សាធុ មេ ភន្តេ ភគវា សង្ខិត្តេន ធម្មំ ទេសេតុ បពិត្រព្រះអង្គដចម្រើន ខ្ញុំព្រះអង្គសូមឱកាស សូមព្រះដមានព្រះភាគ សម្តែងធមដោយសងេបដល់ខ្ញុំ ខ្ញុំព្រះអង្គ ដូច្នេះជាដើម ។ ប្រាកដក្នុងអត្ថព្រមទទួល ដូចក្នុងប្រយោគជាដើមថា សាធុ ភន្តេតិ ខោ សោ ភិក្ខុ ភគវតោ ភាសិតំ អភិនន្ទិត្វា អនុមោទិត្វា ភិកុនោះ ទទួលក្យឋា សាធុព្រះអង្គ ហើយរីករាយអនុមោទនាភាសិតរបស់ខ្ញុំព្រះមាន ព្រះភាគ ដូច្នេះជាដើម ។ ប្រាកដក្នុងអត្ថថា ត្រេកអរ ដូចក្នុងប្រយោគជាដើមថា សាធុ សាធុ សារីបុត្ត ប្រពៃហើយ ប្រពៃហើយ សារីបុត្ត ដូច្នេះជាដើម ។ ប្រាកដក្នុងអត្ថថា ល្អ ដូចក្នុងប្រយោគជាដើមថា សាធុ ធម្មរុចី រាជា សាធុ បញ្ញាណវា នរោ សាធុ មិត្តានមទ្ទុព្ភោ បបស្សាករណំ សុខំ ។ ព្រះរាជា ជាអ្នកគាប់ចិត្តដោយធម៌ ទើបល្អ ជនមាន ប្រាជ្ញា ទើបល្អ ការមិនប្រទូស្តមិត្ត ទើបល្អ កិរិយាមិន ធ្វើបាប ទើបសុខ ។ ប្រាកដក្នុងអត្ថថា ធ្វើឲ្យមាំទាំ ដូចក្នុងប្រយោគជាដើមថា តំ សុណាហិ សាធុកំ មនសិករោហិ ចូរអ្នកស្តាប់នូវប្រការនោះ ចូរធ្វើទុកក្នុងចិត្តដោយ ប្រពៃចុះ ។