មេត្តសូត្រទី ៨
កិច្ចណាដែលអរិយបុគ្គល បានត្រាស់ដឹងនូវចំណែក នៃធម៌ ដ៏ស្ងប់រម្ងាប់ គឺព្រះនិព្វាន ( បានធ្វើហើយ ) កិច្ចនោះ កុលបុត្តអ្នកឈ្លាសក្នុងប្រយោជន៍គួរធ្វើ ( កុលបុត្តនោះ ) គួរជាអ្នកអាចហានផង មានកាយវាចាត្រង់ផង មានចិត្តត្រង់ ល្អផង ជាបុគ្គលប្រដៅងាយផង មានសភាពទន់ភ្លន់ផង មិន មានមានះដ៏ក្រៃលែងផង ។ ជាអ្នកសន្តោសផង គេចិញ្ចឹម ងាយផង មិនមានកិច្ចកង្វល់ផង ប្រព្រឹត្តស្រាលព្រមផង មាន ឥន្ទ្រិយស្ងប់ផង មានប្រាជ្ញាចាស់ផង មិនឆ្គាំឆ្គងផង មិនជាប់ជំពាក់ ក្នុងត្រកូលទាំងឡាយផង ។ វិញ្ញូជនទាំងឡាយ គប្បីតិ ះដៀលនូវជនទាំងឡាយដទៃ ដោយកម្មណា មិនគួរប្រព្រឹត្ត ធ្វើនូវកម្មនោះ ដែលជាកម្មលាមក សូម្បីតិចតួច ( ហើយ គប្បីផ្សាយមេត្តាចិត្ត ចំពោះពួកសត្វថា ) សូមឲ្យពួកសត្វទាំងពួង មានសេចក្តីសុខ មានសេចក្តីក្សេមក្សាន្ត មានខ្លួនដល់នូវ សេចក្តីសុខចុះ ពួកសត្វដែលមានជីវិត ឥតមានសេសសល់ ទោះសត្វជាអ្នកមានសេចក្តីតក់ស្លុត គឺនៅមានតណ្ហាក្តី ជាអ្នក មាំមួន គឺឥតមានតណ្ហាក្តី ពួកសត្វដែលមានកាយវែងក្តី ធំក្តី មានកាយយ៉ាងកណ្តាលក្តី ខ្លីក្តី ស្គមក្តី ធាត់ក្តី ពួកសត្វដែល យើងឃើញក្តី មិនឃើញក្តី ពួកសត្វដែលនៅក្នុងទីឆ្ងាយក្តី ក្នុង ទីជិតក្តី កើតរួចហើយក្តី កំពុងស្វែងរកកំណើតក្តី សូមឲ្យសត្វ ទាំងអស់ ( នោះ ) មានខ្លួនដល់នូវសេចក្តីសុខចុះ ។ សត្វដទៃ មិនគួរកំហែងបៀតបៀនសត្វដទៃឡើយ មិនគួរមើលងាយគេតិចតួច ក្នុងទីណាមួយឡើយ មិនគួរប្រាថ្នានូវសេចក្តីទុក្ខ ដល់គ្នា និងគ្នា ដោយសេចក្តីក្រេវក្រោធ ដោយសេចក្តីចង្ហៀតចង្អល់ ចិត្តឡើយ ។