ហេមវតសូត្រទី ៩

ក្បាលទី 37 · ទំព័រ 476

( សាតាគិរយក្សពោលថា ) ថ្ងៃនេះ ជាថ្ងៃឧបោសថ ទី ១៥ រាត្រីទិព្វប្រាកដហើយ ណ្ហើយចុះ យើងទាំងឡាយ នឹងទៅគាល់ព្រះគោតមជាសាស្តា មានព្រះនាមមិនថោកថយ ។ ( ហេមវតយក្សសួរថា ) ព្រះហបឫទ័យ ( របស់ព្រះគោតម ) តាំងនៅល្អ នឹងធឹងក្នុងសត្វទាំងអស់ទេឬ តម្រិះ របស់ព្រះអង្គ បានធ្វើឲ្យស្ទាត់ជំនាញ ក្នុងឥដ្ឋារម្មណ៍ និង អនិដ្ឋារម្មណ៍ហើយឬ ។ ( សាតាគិរយក្សពោលថា ) ព្រះហបឫទ័យរបស់ព្រះគោតម នោះ តាំងនៅល្អ នឹងធឹងក្នុងពួកសត្វទាំងអស់ មួយ ទៀត តម្រិះព្រះអង្គ បានធ្វើឲ្យស្ទាត់ជំនាញក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ហើយ ។ ( ហេមវតយក្សសួរថា ) ព្រះគោតម មិនកាន់យកវត្ថុ ដែលគេមិនបានឲ្យទេឬ ព្រះអង្គសង្រួមក្នុងពួកសត្វឬ ឆ្ងាយ ចាកសេចក្តីប្រមាទឬ មិនបោះបង់ចោលឈានទេឬ ។ ( សាតាគិរយក្ខពោលថា ) ព្រះគោតមនោះ មិនកាន់យក វត្ថុ ដែលគេមិនបានឲ្យទេ មួយទៀត ព្រះអង្គសង្រួមក្នុងពួកស ត្វ ទាំងឆ្ងាយចាកសេចក្តីប្រមាទហើយ ជាព្រះពុទ្ធ មិន បោះបង់ឈានចោលឡើយ ។ ( ហេមវតយក្សសួរថា ) ព្រះសមណគោតម មិន ពោលពាក្យកុហកទេឬ មានគន្លងនៃពាក្យមិនអស់ទេឬ ( មិន ពោលផរុសវាចា ) មិនពោលពាក្យញុះញង់ទេឬ មិនពោល ពាក្យឥតប្រយោជន៍ទេឬ ។ ( សាតាគិរយក្សពោលថា ) ព្រះសមណគោតមនោះ មិនពោលពាក្យកុហកទេ មួយទៀត មានគន្លងនៃពាក្យមិនចេះ អស់ ទាំងមិនចេះពោលពាក្យញុះញង់ទេ តែងពោលពាក្យ មានប្រយោជន៍ដោយបញ្ញា ។ ( ហេមវតយក្សសួរថា ) ព្រះពុទ្ធ មិនត្រេកអរក្នុងកាម ទេឬ ព្រះហបឫទ័យមិនល្អក់ទេឬ ព្រះអង្គកន្លងបង់នូវមោហៈហើយ ឬ មានបញ្ញាចក្ខុក្នុងធម៌ទាំងឡាយឬ ។ ( សាតាគិរយក្សពោលថា ) ព្រះពុទ្ធនោះ មិនត្រេកអរ ក្នុងកាមទាំងឡាយទេ ទាំងព្រះហបឫទ័យសោត ក៏មិនល្អក់ ព្រះអង្គ កន្លង