អាឡវកសូត្រទី ១០
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងលំនៅរបស់អាឡវកយក្ស ក្បែរក្រុងអាឡវី ។ គ្រានោះឯង អាឡវកយក្ស ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹង ព្រះមានព្រះភាគដូច្នេះថា នែសមណៈ ចូរចេញទៅ ។ ព្រះមានព្រះភាគទ្រង់ ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏ស្តេចចេញទៅ ។ អាឡវកយក្ស ពោលថា នែសមណៈ ចូរចូលមកវិញ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏ស្តេចចូលមក ។ អាឡវកយក្សពោលនឹង ព្រះមានព្រះភាគដូច្នេះទៀត ជាគម្រប់ ២ ដងថា នែសមណៈ ចូរចេញទៅ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ រួចក៏ស្តេចចេញទៅ ។ អាឡវកយក្សពោលថា នែសមណៈ ចូរចូលមកវិញ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏ស្តេចចូលមក ។ អាឡវកយក្ស នោះពោលនឹងព្រះមានព្រះភាគដូច្នេះទៀត ជាគម្រប់ ៣ ដងថា នែសមណៈ ចូរចេញទៅ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏ ស្តេចចេញទៅ ។ អាឡវកយក្សពោលថា នែសមណៈ ចូរចូលមកវិញ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏ស្តេចចូលមក វិញ ។ អាឡវកយក្សពោលនឹងព្រះមានព្រះភាគដូច្នេះទៀត ជាគម្រប់ ៤ ដងថា នែសមណៈ ចូរចេញទៅ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាល អាវុសោ តថាគតនឹងមិនចេញទៅទេ អំពើណាដែលអ្នកត្រូវធ្វើ ចូរអ្នកធ្វើ អំពើនោះចុះ ។ នែសមណៈ ខ្ញុំនឹងសួរប្រស្នាចំពោះលោក បើលោកមិន ដោះស្រាយឲ្យយើងទេ យើងនឹងធ្វើចិត្តលោកឲ្យរវើរវាយ ឬហែកហបឫទ័យ របស់លោក ឬក៏ចាប់ជើងគ្រវែងចោលទៅត្រើយម្ខាងទន្លេគង្គា ។ ម្នាល អាវុសោ តថាគតមិនឃើញអ្នកណាដែលធ្វើចិត្តនៃតថាគត ឲ្យរវើរវាយ បាន ឬហែកហបឫទ័យ ឬក៏ចាប់ជើងគ្រវែងចោលទៅត្រើយម្ខាងទន្លេគង្គា ក្នុង មនុ