អត្ថរបស់សច្ចសព្ទ

ក្បាលទី 37 · ទំព័រ 558

សោណសេដ្ឋីបុត្ត និងរដ្ឋបាលជាដើម ទិព្វសុខ ដូចសុខរបស់ទេវតា មាន សក្កទេវរាជជាដើម និងក្នុងទីបំផុត រមែងនាំមកនូវនិព្វានសុខ ដូចសុខរបស់ ព្រះអរិយៈទាំងឡាយ មានព្រះមហាបទុមជាដើម ។ បទថា សច្ចំ សេចក្តីថា សច្ច សព្ទ នេះ រមែងប្រាកដក្នុងអត្ថច្រើន ប្រការ គឺរមែងប្រាកដក្នុងវាចាសច្ចៈ វិរតិសច្ចៈ ទិដ្ឋិសច្ចៈ ព្រាហ្មណសច្ចៈ បរមត្ថសច្ចៈ អរិយសច្ចជាដើម ។ ប្រាកដក្នុងវាចាសច្ចៈ ដូចក្នុងប្រយោគជាដើមថា សច្ចំ ភណេន កុជ្ឈេយ្យ បុគ្គលគួរពោលពាក្យពិត ១ មិនគួរក្រោធ ១ ដូច្នេះ ។ ប្រាកដក្នុងវិរតិសច្ចៈ ដូចក្នុងប្រយោគជាដើមថា សច្ចេ ឋិតា សមណព្រហ្មណា ច សមណៈ និងព្រាហ្មណ៍ដែលតាំងនៅក្នុងសច្ចៈ ដូច្នេះ ។ ប្រាកដក្នុងទិដ្ឋិសច្ចៈ ដូចក្នុងប្រយោគជាដើមថា កស្មា នុ សច្ចានិ វទន្តិ នានា បវាទិយាសេ កុសលាវិទានា ព្រោះហេតុអ្វីហ្ន៎ បានជាសមណព្រាហ្មណ៍ទាំងឡាយ ដែលពោលលើកខ្លួនថា ជាអ្នកឈ្លាសវៃ ជាអ្នកពោល តាមបំណងរបស់ខ្លួន តែងពោលសច្ចៈផ្សេងៗ គ្នា … ដូច្នេះ ។ ប្រាកដក្នុងព្រាហ្មណសច្ចៈ ដូចក្នុងប្រយោគជាដើមថា ចត្តារិមានិ ភិភ្ខវេ ព្រាហ្មណ សច្ច ម្នាលបរិព្វាជកទាំងឡាយ សច្ចៈរបស់ពួកព្រាហ្មណ៍ នេះមាន ៤ … ដូច្នេះ ។ ប្រាកដក្នុងបរមត្ថសច្ចៈ ដូចក្នុងប្រយោគជាដើមថា ឯកំ ហិ សច្ចំ ន ទុតិយ មត្ថិ សច្ចៈមានតែ ១ មិនមានទី ២ … ដូច្នេះ ។ ប្រាកដក្នុងអរិយសច្ច ដូចក្នុងប្រយោគជាដើមថា ចតុន្នំ សច្ចានំ កុសលា សច្ចៈ ៤ មានកុសលបុន្មាន ដូច្នេះ ។ តែក្នុងទីនេះ ជនទាំងឡាយរមែងធ្វើទឹកជាដើម ឲ្យប្រព្រឹត្តទៅក្នុង អំណាចបាន រមែងឆ្លងទៅកាន់ត្រើយនៃជាតិ ជរា និងមរណៈបាន ដោយ អានុភាពនៃសច្ចៈឯណា សច្ចៈនោះ លោកបំណងយកវាចាសច្ចៈ ដែលរួម