អត្ថរបស់អត្ថសព្ទ
ក្នុងបទទាំងនេះ បទថា អជ្ជ អធិប្បាយថា រាប់តាំងអំពីថ្ងៃនេះជាដើម ទៅ ។ បទថា បជានាមិ សេចក្តីថា ជ្រាបច្បាស់ដោយប្រការតាមដែល ពោលហើយ ។ បទថា យោ ចត្ថោ សេចក្តីថា យក្ខសម្តែងប្រយោជន៍ក្នុង បច្ចុប្បន្ន ដែលព្រះដ៏មានព្រះភាគត្រាស់ដោយន័យជាដើមថា ជាអ្នកស្តាប់ដោយ ល្អ រមែងបាននូវបញ្ញា ដោយពាក្យមានប្រមាណបុណ្ណេះ សម្តែងប្រយោជន៍ ក្នុងភពខាងមុខ ដែលធ្វើភាពដែលលះលោកនេះទៅហើយ មិនមានសេចក្តី សោក ដែលត្រាស់ថា យស្សេតេ ចតុរោ ធម្មា ក្នុងបទនេះថា សម្បរាយិកោ ។ ពាក្យថា អត្ថោ នោះ ជាឈ្មោះរបស់ហេតុ ។ ពិតហើយ អត្ថ សព្ទនេះ រមែងប្រព្រឹត្តទៅក្នុងអត្ថនៃបាលី ការប្រាប់ សេចក្តីចម្រើន ទ្រព្យ ប្រយោជន៍ ហេតុ ។ មកក្នុងអត្ថថា បាលី ដូចក្នុងប្រយោគជាដើមថា សាត្ថំ សព្យញ្ជនំ ប្រែថា បរិបូណ៌ដោយអត្ថ ( បាលី ) និងព្យញ្ជនៈ ដូច្នេះ ។ មកក្នុងអត្ថថា ការប្រាប់ ដូចក្នុងប្រយោគជាដើមថា អត្ថោ មេ គហបតិ ហិរញ្ញសុវណ្ណេន ប្រែថា ម្នាលគហបតី យើងត្រូវការដោយប្រាក់ និងមាស ដូច្នេះ ។ មកក្នុងអត្ថថា សេចក្តីចម្រើន ដូចក្នុងប្រយោគជាដើមថា ហោតិ សីលវតំ អត្ថោ ប្រែថា សេចក្តីចម្រើនតែងមានដល់ពួកជនអ្នកមានសីល ដូច្នេះ ។ មកក្នុងអត្ថថា ទ្រព្យ ដូចក្នុងប្រយោគជាដើមថា ពហុជ្ជនោ ភជតិ អត្ថហេតុ ប្រែថា ជនជាច្រើនតែងគប់រក ព្រោះហេតុតែប្រយោជន៍ ( ទ្រព្យ ) ដូច្នេះ ។ មកក្នុងអត្ថថា ប្រយោជន៍ ដូចក្នុងប្រយោគជាដើមថា ឧភិន្នមត្ថំ ចរតិ ប្រែថា ប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំង ២ នាក់ ដូច្នេះ ។