អដ្ឋកថាវិជយសូត្រ

ក្បាលទី 37 · ទំព័រ 579

វិជយសូត្រ មានពាក្យផ្តើមថា ចរំ វា យទិ វា តិដ្ឋំ ដូច្នេះ ហៅថា កាយវិច្ឆន្ទនិកសូត្រ ដូច្នេះក៏មាន សូត្រនេះ មានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា សូត្រនេះ ត្រាស់ក្នុងឋានៈ ២ យ៉ាង ព្រោះដូច្នោះ វិជយសូត្រនេះ មានអត្ថុប្បត្តិហេតុ ២ យ៉ាង ។ ក្នុងសូត្រនោះ ស្ត្រីដែលមានឈ្មោះថា នន្ទា មាន ៣ នាក់ គឺនន្ទា ដែលជាប្ហូនស្រីរបស់អានន្ទត្ថេរ ១ អភិរូបនន្ទា ជាបុត្រីរបស់ព្រះបាទខេមកសក្យៈ ១ នន្ទាដែលជាជនបទកល្យាណី ១ ( នន្ទាជនបទកល្យាណីនេះ ) បួសហើយដោយបព្វជ្ជាសម្រាប់មាតុគ្រាម ដែលព្រះដ៏មានព្រះភាគ យាងដល់ ក្រុងកបិលពស្តុដោយលំដាប់ ទ្រង់ទូន្មានស្តេចសក្យៈទាំងឡាយ ទ្រង់ឲ្យស្ត្រី ទាំងឡាយ មាននាងនន្ទាជាដើមបព្វជ្ជា ទ្រង់អនុញ្ញាតហើយ ។ ដោយសម័យ នោះ ព្រះដ៏មានព្រះភាគ គង់ក្នុងក្រុងសាវត្ថី នាងអភិរូបនន្ទា មានរូបស្អាត ក្រៃលែង គួរគយគន់ គួរជ្រះថ្លា ដោយហេតុនោះ ទើបញាតិទាំងឡាយដាក់ ឈ្មោះថា អភិរូបនន្ទា ។ ចំណែកនាងនន្ទា ដែលជាជនបទកល្យាណី មិន ឃើញស្រីដទៃ ដែលមានរូបស្អាតស្មើនឹងខ្លួន នាងទាំងពីរនោះ ស្រវឹងហើយ ដោយរូបមទៈ គិតថា ព្រះដ៏មានព្រះភាគទ្រង់តិះដៀលនូវរូប ទ្រង់និន្ទារូប ទ្រង់ សម្តែងទោសក្នុងរូបដោយអនេកបរិយាយ មិនទៅកាន់ទីបម្រើព្រះដ៏មានព្រះភាគ ទាំងមិនប្រាថ្នាដើម្បីនឹងឃើញ ។ បើមានពាក្យសួរថា នាងមិនជ្រះថ្លាយ៉ាងនេះ ព្រោះហេតុអ្វី ទើបបព្វជ្ជា ឆ្លើយថា សច្ចកុមារ ជាស្វាមីរបស់ព្រះនាងអភិរូបនន្ទា បានធ្វើកាលកិរិយា ដោយប្រក្រតីក្នុងថ្ងៃនោះឯង ដោយហេតុនោះ ទើបមាតា និងបិតាឲ្យនាង ដែលមិនមានបំណងនឹងបួស បួសហើយ ។ ចំណែកនន្ទាជនបទកល្យាណី កាលព្រះនន្ទសម្រេចអរហត្តហើយ ក៏ អស់សង្ឃឹមថា ស្វាមីរ