មុនិសូត្រទី ១២

ក្បាលទី 37 · ទំព័រ 604

ភ័យកើតអំពីសេចក្តីស្និទ្ធស្នាល ធូលី គឺរាគៈជាដើម កើតអំពីលំនៅ គឺរូបនិមិត្តជាដើម ការមិនមានលំនៅ និងការ មិនមានសេចក្តីស្និទ្ធស្នាលនុ៎ះឯង ជាការឃើញរបស់មុនី ( អ្នក ប្រាជ ) ។ បុគ្គលណាបានផ្តាច់បង់នូវកិលេសដែលកើតហើយ មិន បណ្តុះកិលេសដែលកំពុងកើត មិនប្រមូលមក ( នូវបច្ច័យ ) នៃកិលេសនោះ អ្នកប្រាជហៅបុគ្គលនោះ ថាជាបុគ្គលមាន ប្រយោជន៍ ប្រសើរក្នុងចំណោមអ្នកប្រាជ្ញទាំងឡាយ កំពុង ប្រព្រឹត្ត បុគ្គលនោះស្វែងរក ( នូវខន្ធ មានសីលក្ខន្ធជាដើម ) បានឃើញហើយនូវចំណែកនៃសន្តិភាព ។ បុគ្គលណាពិចារណាឃើញទីកើត ( នៃកិលេស ) ទាំងឡាយ ហើយលះបង់ពូជ មិនប្រមូលមកនូវជ័រ គឺតណ្ហា និងទិដ្ឋិ បុគ្គលនោះឯងជាមុនី ឃើញនូវទីបំផុតនៃការអស់ជាតិ លះបង់ នូវអកុសលវិតក្កៈ មិនដល់នូវកិរិយារាប់ ( ថាជាអ្នកត្រេកអរ ឬប្រទូស្តឡើយ ) ។ បុគ្គលណាដឹងច្បាស់នូវលំនៅ គឺភពទាំងអស់ មិនប្រាថ្នា លំនៅទាំងនោះទៀត សូម្បីលំនៅណាមួយ បុគ្គលនោះ ជាមុនី មានសេចក្តីប្រាថ្នាទៅប្រាសហើយ ជាអ្នកលែងប្រាថ្នា មិន ប្រមូលមក ( នូវកម្មជាកុសល ឬអកុសល ) ព្រោះជាអ្នកដល់ នូវត្រើយ គឺព្រះនិព្វាន ។ អ្នកប្រាជ្ញទាំងឡាយដឹងច្បាស់នូវបុគ្គលនោះ អ្នកគ្រប សង្កត់នូវធម៌ទាំងពួង ដឹងច្បាស់នូវធម៌ទាំងពួង មានបញ្ញាល្អ មិនជាប់ក្នុងពួកធម៌ទាំងពួង លះបង់នូវធម៌ទាំងពួង រួចស្រឡះ ព្រោះអស់ទៅនៃតណ្ហា ថាជាមុនី ។ អ្នកប្រាជ្ញទាំងឡាយដឹងច្បាស់នូវបុគ្គលនោះ អ្នកមាន កម្លាំង គឺប្រាជ្ញា ប្រកបដោយសីលវត្ត មានចិត្តតម្កល់មាំ ត្រេកអរក្នុងឈាន មានស្មារតី រួចចាកធម៌ជាគ្រឿងជាប់ មិន រឹងរូស មិនមានអាសវៈ ថាជាមុនី ។ អ្នកប្រាជ្ញទាំងឡាយដឹងច្បាស់នូវបុគ្គលនោះ ជាបុគ្គលឯក ត្រាច