រតនសូត្រទី ១
ក្បាលទី 37 · ទំព័រ 657
ក្នុងរតនសូត្រទី ១ នៃវគ្គទី ២ មានពាក្យផ្តើមថា យានីធ ភូតានិ ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចតទៅនេះថា បានឮថា ក្នុងអតីតកាល ឧបទ្រពទាំងឡាយ មានទុព្ភិក្ខភ័យជាដើម កើតឡើងហើយ ក្នុងក្រុងវេសាលី ស្តេចលិច្ឆវីទាំងឡាយ បានទៅកាន់នគរ រាជគ្រឹះ ទូលអារាធនាព្រះមានព្រះភាគមកកាន់នគរវេសាលី ដើម្បីឲ្យភ័យ ទាំងនោះស្ងប់ ។