អាមគន្ធសូត្រទី ២

ក្បាលទី 37 · ទំព័រ 744

មានពាក្យផ្តើមថា សម្រាកចិង្គូលកចីនកានិ ច ជាដើម ។ សួរថា សូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយ ថា សូត្រនេះ មានអត្ថុប្បត្តិហេតុដូចតទៅនេះថា ព្រះមានព្រះភាគ កាលទ្រង់មិនទាន់កើតឡើង ព្រាហ្មណ៍ឈ្មោះ អាមគន្ធៈ ចូលទៅកាន់ភ្នំហិមពាន់ បួសជាតាបស មួយអន្លើដោយមាណព ៥០០ នាក់ បានសាងអាស្រមត្រង់ញកភ្នំ មានដំឡូង និងផ្លែឈើក្នុងព្រៃជា អាហារ នៅត្រង់ញកភ្នំនោះ តាបសមិនបានបរិភោគត្រី និងសាច់ឡើយ កាលនោះរោគស្គមលឿង ក៏កើតឡើងដល់តាបសទាំងនោះ ដែលមិនបាន បរិភោគរបស់ជូរ និងប្រៃជាដើម ។