អដ្ឋកថាអាមគន្ធសូត្រ

ក្បាលទី 37 · ទំព័រ 744

បន្ទាប់អំពីនោះ តាបសទាំងនោះ ក៏ និយាយគ្នាថា យើងនឹងទៅកាន់ទឹកដីមនុស្ស ដើម្បីបរិភោគរបស់ជូរ និងប្រៃ ដូច្នេះហើយ ទើបធ្វើដំណើរទៅកាន់បច្ចន្តគាម ។ ក្នុងបច្ចន្តគាមនោះ មនុស្ស ទាំងឡាយឃើញតាបសហើយ ក៏ជ្រះថ្លាក្នុងតាបសទាំងនោះ និមន្តឲ្យឆាន់ អាហារ មនុស្សទាំងឡាយបានប្រគេនគ្រែ តាំង ភាជន៍សម្រាប់បរិភោគ និង ប្រេងសម្រាប់លាបជើងជាដើមដល់តាបសនោះ ដែលធ្វើភត្តកិច្ចស្រេចហើយ បង្ហាញទីលំនៅ ដោយពោលថា បពិត្រលោកម្ចាស់ទាំងឡាយ សូមលោក ម្ចាស់ទាំងឡាយ នៅក្នុងទីនេះឯង លោកម្ចាស់ទាំងឡាយកុំបីអផ្សុក ដូច្នេះ ហើយ ក៏នាំគ្នាចៀសចេញទៅ ក្នុងថ្ងៃទី ២ ពួកមនុស្ស បានថ្វាយទានដល់ តាបសទាំងនោះ ហើយបានថ្វាយទានមួយថ្ងៃមួយស្រុក តាមលំដាប់ផ្ទះទៀត តាបសទាំងឡាយនៅក្នុងទីនោះ អស់ ៤ ខែ មានរាងកាយរឹងបុឹង ព្រោះ បានបរិភោគរសជូរ និងប្រៃ ទើបប្រាប់ដល់មនុស្សទាំងឡាយថា អ្នកទាំងឡាយ ពួកអាត្មានឹងទៅ ។ មនុស្សទាំងឡាយបានប្រគេនប្រេង និងអង្ករ ជាដើមដល់តាបសទាំងនោះ ។ តាបសទាំងនោះបានកាន់យកប្រេង និងអង្ករ ជាដើមនោះ បានទៅកាន់អាស្រមរបស់ខ្លួននោះឯង ។ តាបសទាំងនោះបាន មកកាន់ស្រុកនោះរាល់ៗ ឆ្នាំ ដូចធ្លាប់បដិបត្តិមក សូម្បីពួកមនុស្សដឹងថា តាបសទាំងនោះនាំគ្នាមក ទើបត្រៀមអង្ករជាដើម ដើម្បីថ្វាយទាន បានថ្វាយ ទានដល់តាបសទាំងនោះ ដែលមកហើយដូចសព្វមួយដង ។ កាលនោះ ព្រះមានព្រះភាគកើតឡើងហើយក្នុងលោក ទ្រង់សម្តែង ធម្មចក្រដ៏បវរ ហើយយាងទៅកាន់នគរសាវត្ថីដោយលំដាប់ គង់នៅត្រង់ នគរសាវត្ថីនោះ ទ្រង់ឃើញឧបនិស្សយសម្បត្តិរបស់តាបសទាំងនោះ ទ្រង់ យាងចេញអំពីសាវត្ថី មានពួកភិក្ខុចោមរោម យាងចារិកទៅដល់ស្រុកនោះ តាមលំដាប់ មនុស្សទាំងឡាយឃើញព្រះមានព្រះ