អដ្ឋកថាហិរិសូត្រ
ក្នុងហិរិសូត្រទី ៣ មានពាក្យផ្តើមថា ហិរិន្តរន្តំ ដូច្នេះ ។ សួរថា អត្ថុប្បត្តិហេតុនៃសូត្រនេះដូចម្តេច ។ ឆ្លើយថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចតទៅនេះ កាលព្រះមានព្រះភាគនៃយើងទាំងឡាយមិនទាន់កើតឡើង ព្រាហ្មណមហាសាលម្នាក់ ក្នុងក្រុងសាវត្ថី ជាអ្នកស្តុកស្តម្ភ មានទ្រព្យ ៨០ កោដិ ព្រាហ្មណ៍នោះ មានកូនម្នាក់ជាទីស្រឡាញ់ពេញចិត្ត គាត់ចិញ្ចឹមកូនប្រុសនោះ ឲ្យធំធាត់ ដោយគ្រឿងឧបភោគបរិភោគច្រើនប្រការ ដូចជាចិញ្ចឹមទេវកុមារ ដូច្នោះ មិនទាន់បានប្រគល់ទ្រព្យនោះដល់កូន ក៏បានស្លាប់ទៅ មួយអន្លើនឹង ព្រាហ្មណីជាភរិយា ។ បន្ទាប់អំពីនោះ អំណឹះឥតអំពីមាតាបិតារបស់មាណពនោះ អ្នករក្សា ឃ្លាំង ក៏បើកឃ្លាំងទ្រព្យ ដើម្បីប្រគល់ទ្រព្យសម្បត្តិ ដោយពោលថា បពិត្រ លោកម្ចាស់ ទ្រព្យនេះ ជាចំណែកមាតាបិតារបស់លោក ទ្រព្យនេះ ជា ចំណែករបស់ជីដូន និងជីតា ទ្រព្យនេះ ជាទ្រព្យ ៧ ត្រកូលតគ្នាមក ដូច្នេះ មាណពឃើញទ្រព្យហើយ គិតថា ទ្រព្យនេះនៅសល់ ចំណែកជនដែលសន្សំ ទ្រព្យនេះ មិនប្រាកដសោះ ជនទាំងនោះធ្លាក់ក្នុងអំណាចនៃមច្ចុ កាលទៅ ក៏ មិនបាននាំអ្វីទៅអំពីលោកនេះ ជនទាំងនោះ លះភោគសម្បត្តិទាំងឡាយ ទៅ បរលោកយ៉ាងនេះ វៀរសុចរិតហើយ អ្នកណាក៏មិនអាចនាំអ្វីជាប់ខ្លួនទៅបាន បើដូច្នោះ អញនឹងបរិច្ចាគទ្រព្យនេះ ហើយកាន់យកទ្រព្យ គឺសុចរិត ដែល អញអាចនាំជាប់ខ្លួនទៅបាន ។ សេដ្ឋីបុត្ត កាលលះទ្រព្យមួយថ្ងៃមួយសែន ក៏ត្រិះរិះទៀតថា ទ្រព្យនេះក៏នៅគ្រប់គ្រាន់ ប្រយោជន៍អ្វីដោយបរិច្ចាគដែល មានប្រមាណតិចតួចយ៉ាងនេះ កាលបើដូច្នោះ អញនឹងឲ្យមហាទាន ហើយ ក្រាបទូលដល់ព្រះរាជាថា បពិត្រមហារាជ ទូលបង្គំមានទ្រព្យក្នុងផ្ទះបុណ្ណេះ ទូលបង្គំប្រាថ