អត្ថរបស់អភិក្កន្តសព្ទជាដើម
ក្នុងបណ្តាពាក្យទាំង ២ នោះ ពាក្យថា អញ្ញតរា ជាការសម្តែងដល់ វត្ថុដែលមិនបានកំណត់ពិតប្រាកដ ពិតហើយ ទេវតាអង្គនោះ មិនប្រាកដ ឈ្មោះ និងគោត្ត ព្រោះដូច្នោះ ទើបព្រះអានន្ទពោលថា អញ្ញតរា ប្រែថា ទេវតាមួយអង្គ ។ ទេវតា គឺទេវៈនោះឯង ។ ពាក្យថា ទេវតា នេះ ជា សាធារណៈ គឺទាំងទេវតាស្រី និងទេវតាប្រុស តែក្នុងព្រះសូត្រនេះ ជាទេវតា ប្រុសបុណ្ណោះ ។ ទេវបុត្តអង្គនោះ ។ តែលោកពោលថា ទេវតា ដូច្នេះ ព្រោះហេតុអ្វី ឆ្លើយថា ទេវបុត្ត លោកហៅថា ទេវតា ក៏ដោយអំណាច នៃសាធារណនាម ។ អភិកន្ត សព្ទ ក្នុងពាក្យនេះថា អភិក្កន្តាយ រត្តិយា ប្រាកដក្នុងអត្ថថា ខយ គឺអស់ទៅ សុន្ទរ គឺល្អ អភិរូប គឺស្អាត អព្ភានុមោទនា គឺគួរ សរសើរជាដើម ។ បណ្តាពាក្យទាំងនោះ អភិក្កន្ត សព្ទនេះ ្រកដក្នុងអត្ថថា អសខ្ញុំទៅ ដូចក្នុងប្រយោគជាដើមថា អភិក្កន្តា ភន្តេ រត្តិ និក្ខន្តោ បឋមោ យាមោ ចិរនិសិន្នោ ភិក្ខុសង្ឃោ ឧទ្ទិសតុ ភន្តេ ភគវា ភិក្ខូនំ បតិមោក្ខន្តិ បពិត្រព្រះអង្គដ៏ចម្រើន វេលារាត្រីអស់ហើយ បឋមយាមកន្លងទៅហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ទ្រង់សម្តែងបាតិមោក្ខ ដល់ភិក្ខុទាំងឡាយ ។ អភិក្កន្ត សព្ទ ប្រាកដក្នុងអត្ថថា ល្អ ដូចក្នុងប្រយោគជាដើមថា អយំ ឥមេសំ ចតុន្នំ បុគ្គលានំ អភិក្កន្តតរោ ច បណីតតរោ ច បណ្តា បុគ្គលទាំង ៤ ពួកនេះ បុគ្គលនេះ ចាត់ថា ល្អជាងផង ប្រសើរជាងផង ។ អភិក្កន្ត សព្ទ ្រកដក្នុងអត្ថថា ស្គាត ដូចក្នុងប្រយោគជាដើមថា កោ មេ វន្ទតិ បទានិ ឥទ្ធិយា យសសា ជលំ អភិក្កន្តេន វណ្ណេន សព្វា ឱភាសយំ ទិសា អ្នកណាហ្ន៎ រុងរឿងដោយឫទ្ធិ និងយស មានសម្បុរស្អាត ញ៉ាំងទិសទាំងពួងឲ្យ