ធម្មចរិយសូត្រទី ៦
ព្រះអរិយៈទាំងឡាយ តែងពោលនូវធម្មចរិយៈ និង ព្រហ្មចរិយៈនេះ ថាជារតនៈដ៏ឧត្តម ប្រសិនបើបុគ្គលចេញ ចាកផ្ទះទៅបួសក្នុងធម្មវិន័យ ។ បើបុគ្គលនោះ ជាអ្នកមានមាត់រឹង ត្រេកអរក្នុងការបៀតបៀន ដូចជាសត្វម្រឹគ ជីវិតរបស់បុគ្គលនោះ ជាជីវិតអាក្រក់ ក្រៃលែង បុគ្គលនោះ តែងញ៉ាំងធូលី គឺ កិលេសឲ្យចម្រើន ឡើងដល់ខ្លួន ។ ភិក្ខុអ្នកត្រេកអរក្នុងជម្លោះ ត្រូវមោហធម៌ចាក់ស្រែះហើយ ក៏ លែងដឹងធម៌ ដែលពួកភិក្ខុបានប្រាប់ហើយផង ដែលព្រះពុទ្ធ ទ្រង់សម្តែងផង ភិក្ខុអ្នកត្រូវអវិជ្ជារួបរឹត ហើយបៀតបៀន នូវព្រះខីណាស្រពទាំងឡាយ ដែលជាអ្នកមានខ្លួនអប់រំហើយ រមែងមិនស្គាល់នូវសេចក្តីសៅហ្មង ជាផ្លូវទៅកាន់នរក ហើយ ចូលទៅកាន់អបាយ ៤ ចេញចាកគភ៌ទៅកាន់គភ៌ ចេញចាក អសុរកាយ ទៅកាន់អសុរកាយ ភិក្ខុនោះ រមែងដល់នូវសេចក្តី ទុក្ខក្នុងបរលោក ។ មួយទៀត បុគ្គលដែលមានសភាពយ៉ាងនេះ ជាអ្នកប្រកបដោយ កិលេសដូចទីទួល លាងជម្រះបានដោយកម្រ ដូចជារណ្តៅ លាមក ពេញប្រៀប អួអាប់រាប់ឆ្នាំ ( ដែលគេលាងសំអាត បានដោយកម្រ ) ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរដឹងនូវបុគ្គលដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ជាអ្នកមាន សេចក្តីប្រាថ្នាលាមក មានសេចក្តីត្រិះរិះអាក្រក់ មានអាចារៈ និងគោចារៈអាក្រក់បែបនេះ ។ អ្នករាល់គ្នា គប្បីជាអ្នកព្រមព្រៀង គ្នា ចៀសវាងនូវបុគ្គលនោះចេញ ចូរបោះបង់ចោល ដូចជាគេបោសសំរាមចោល ចូរទាញចេញ នូវបុគ្គលអ្នក ប្រព្រឹត្តកខ្វក់ តពីនោះទៅ គប្បីបណ្តេញនូវពួកបុគ្គលដែលដូចជា សំដីស្រូវ មិនមែនជាសមណៈ ប្រកាន់ថាខ្លួនជាសមណៈ ចេញ ។ លុះអ្នកទាំងឡាយ បណ្តេញបុគ្គលអ្នកប្រាថ្នា អាក្រក់ មានអាចារៈ និងគោចារៈ អាក្រក់បានហើយ ជាអ្នក បរិសុទ្ធ សម្រេចការនៅជ