អដ្ឋកថា ធម្មចរិយសូត្រទី ៦
ក្នុងធម្មចរិយសូត្រទី ៦ មានពាក្យផ្តើមថា ធម្មចរិយំ ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូចតទៅ កាលព្រះមានព្រះភាគ ព្រះនាមកស្សបៈ ទ្រង់បរិនិព្វានហើយ ដោយ ន័យដែលពោលហើយក្នុងហេមវតសូត្រនោះឯង ។ កុលបុត្ត ២ នាក់បងប្អូន ចេញបួសក្នុងសម្នាក់នៃសាវ័កទាំងឡាយ កុលបុត្តច្បងឈ្មោះ សោធនៈ កុលបុត្តប្អូនឈ្មោះ កបិល កុលបុត្តទាំង ២ មានមាតាឈ្មោះសាធនី មាន ប្អូនស្រីឈ្មោះ តាបនា ទាំងមាតា និងប្អូនស្រីនោះ ក៏បួសក្នុងសម្នាក់ភិក្ខុនី ។ បន្ទាប់អំពីនោះ ភិក្ខុទាំង ២ នោះ ក៏សាកសួរថា បពិត្រលោកម្ចាស់ ក្នុង សាសនាមានធុរៈបុន្មានយ៉ាង ដូច្នេះ ស្តាប់ចម្លើយដោយន័យដែលខ្ញុំពោល ហើយ ក្នុងហេមវតសូត្រនោះឯង ។ ក្នុងបណ្តាភិក្ខុទាំង២អង្គនោះ កុលបុត្ត ច្បងគិតថា អញនឹងបំពេញវាសធុរៈ គឺ ធុរៈជាគ្រឿងអប់រំខ្លួន ដូច្នេះហើយក៏ នៅក្នុងសម្នាក់របស់ឧបជ្ឈាយ៍ និងអាចារ្យទាំងឡាយ អស់ថិរវេលា ៥ ឆ្នាំ មានវស្សាជាគម្រប់ ៥ ស្តាប់កម្មដ្ឋាន ដែលនាំឲ្យដល់អរហត្ត ហើយចូលទៅ កាន់ព្រៃ ប្រារព្ធព្យាយាម ក៏បានសម្រេចអរហត្ត ។ កបិលភិក្ខុគិតថា អញនៅក្មេង ក្នុងកាលចាស់ សឹមបំពេញវាសធុរៈ ដូច្នេះហើយ ក៏រៀនគន្ថធុរៈ បានជាអ្នកទ្រទ្រង់នូវបិដក ៣ ហើយកបិលភិក្ខុ នោះមានបរិវារ ព្រោះអាស្រ័យបរិយត្តិ ព្រោះអាស្រ័យបរិវារ លាភក៏កើត ឡើង ។ កបិលភិក្ខុនោះ ស្រវឹងដោយការស្រវឹង ក្នុងភាពដែលខ្លួនជាពហូសូត សម្គាល់ខ្លួនថាជាបណ្ឌិត មានការសម្គាល់ថា ខ្លួនដឹងក្នុងធម៌ដែលខ្លួនមិនដឹង ពោលវត្ថុដែលជាកប្បិយ ដែលភិក្ខុដទៃពោលហើយថា ជាអកប្បិយ វត្ថុជា អកប្បិយ ថាជាកប្បិយ សូម្បីវត្ថុដែលមា