ព្រាហ្មណធម្មិកសូត្រទី ៧
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ ពួកព្រាហ្មណមហាសាលជាច្រើននាក់ នៅក្នុងដែនកោសល ជាមនុស្សចាស់ គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មាន អាយុក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ បាននាំគ្នាចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះមានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទីសម គួរ ។ លុះព្រាហ្មណមហាសាលទាំងនោះ អង្គុយក្នុងទីសមគួរហើយ បាន ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ឥឡូវនេះ ពួកព្រាហ្មណ៍ប្រាកដក្នុងព្រាហ្មណធម៌ របស់ពួកព្រាហ្មណ៍ជាន់ចាស់ដែរ ឬ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ទាំងឡាយ ឥឡូវនេះ ពួក ព្រាហ្មណ៍មិនប្រាកដក្នុងព្រាហ្មណធម៌ របស់ពួកព្រាហ្មណ៍ជាន់ចាស់ទេ ។ បើ ព្រះគោតមដ៏ចម្រើន មិនធ្ងន់ព្រះហបឫទ័យទេ សូមព្រះគោតមដ៏ចម្រើន សម្តែង ព្រាហ្មណធម៌ របស់ពួកព្រាហ្មណ៍ជាន់ចាស់ ដល់ខ្ញុំព្រះអង្គទាំងឡាយចុះ ។ ម្នាលព្រាហ្មណ៍ទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុង ចិត្តដោយប្រពៃចុះ តថាគតនឹងសម្តែង ។ ព្រាហ្មណមហាសាលទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមាន ព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ពួកឥសីជាន់មុន ជាអ្នកមានចិត្តសង្រួមហើយ មាន តបៈ គឺឥន្ទ្រិយសំវរៈ លះបង់កាមគុណទាំង ៥ ធ្វើប្រយោជន៍ បម្រុងខ្លួន ។ ពួកព្រាហ្មណ៍មិនមានសត្វចិញ្ចឹម មិនមានប្រាក់ មិនមានស្រូវ សន្សំទុក មានតែទ្រព្យ និងស្រូវ គឺការស្វាធ