អដ្ឋកថា កឹសីលសូត្រទី ៩
ក្នុងកឹសីលសូត្រទី ៩ មានពាក្យផ្តើមថា កឹសីលោ ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានហេតុកើតឡើងដូចតទៅនេះ សម្លាញ់របស់ព្រះសារីបុត្តក ាលនៅជាឃរាវាសម្នាក់ ជាកូនរបស់ ព្រាហ្មណ៍ ដែលជាសម្លាញ់របស់វង្គន្តព្រាហ្មណ៍ ដែលជាបិតារបស់ព្រះថេរៈ នោះឯង បរិច្ចាគទ្រព្យ ៥៦០ កោដិ ហើយបួសក្នុងសម្នាក់របស់ព្រះសារីបុត្ត រៀនហើយនូវពុទ្ធវចនៈទាំងអស់ ព្រះថេរៈបានទូន្មានហើយ បានឲ្យកម្មដ្ឋាន ដល់លោកដ៏ច្រើន ភិក្ខុនោះ ក៏មិនអាចសម្រេចគុណវិសេស ដោយកម្មដ្ឋាន នោះបាន បន្ទាប់អំពីនោះ ព្រះថេរៈដឹងថា ភិក្ខុរូបនេះជាពុទ្ធវេនេយ្យ ដូច្នេះហើយ ទើបនាំភិក្ខុនោះមកកាន់សម្នាក់ព្រះមានព្រះភាគ ទូលសួរមិនចំពោះបុគ្គល ប្រារព្ធ ភិក្ខុនោះថា កឹសីលោ ជាដើម ។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់ ដល់រឿងដទៃអំពីរឿងដែលព្រះសារីបុត្តសួរនោះ ដល់ព្រះសារីបុត្តនោះ ។ ក្នុងគាថានោះ បទថា កឹសីលោ បានដល់ ប្រកបដោយចារិតសីល ដូចម្តេច ឬជាអ្នកមានប្រក្រតីដូចម្តេច ។ បទថា កឹសមាចារោ បានដល់ ប្រកបដោយការប្រព្រឹត្តដូចម្តេច ។ បទថា កានិ កម្មានិ ព្រូហយំ សេចក្តី ថា ធ្វើនូវកម្មទាំងឡាយ មានកាយកម្មជាដើមដូចម្តេចឲ្យចម្រើន ។ បាទព្រះគាថាថា នរោ សម្មា និវិដ្ឋស្ស សេចក្តីថា នរៈជាអ្នកត្រេកអរ ហើយ គឺគប្បីជាអ្នកតាំងនៅហើយដោយប្រពៃក្នុងសាសនា ។ បាទព្រះគាថាថា ឧត្តមត្ថញ្ច បបុណេ មានពាក្យអធិប្បាយថា គប្បី សម្រេចអរហត្តដែលជាប្រយោជន៍ដ៏ឧត្តមជាងប្រយោជន៍ទាំងពួងផង ។ បន្ទាប់អំពីនោះ ព្រះមានព្រះភាគទ្រង់រំពឹងថា សារីបុត្តបួសហើយបាន កន្លះខែ ក៏សម្រេចសាវកបារមីញាណ ព្រោះហេតុអ្វី ទើបសួរបុថុជ្ជនប្បញ